កូរ៉េខាងត្បូង៖ អាចនិយាយបានថា បច្ចុប្បន្ននេះ Song Hye Kyo គឺជាតារាស្រីកំពូលសម្រស់ម្នាក់ ដែលបន្ទាប់ពី បានប្រឡូកក្នុងអាជីព អស់រយៈពេលជាង ២០ ឆ្នាំមកនេះ សម្រស់របស់នាង ស្ទើរតែមិនប្រែប្រួលឡើយ ជាពិសេស គឺកាន់តែមានភាពឡូយឆាយ និងទាក់ទាញខ្លាំងឡើង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ត្រូវបានមនុស្សជាច្រើន កត់សម្គាល់ឃើញនូវ ភ័ស្តុតាងដែលគួរឱ្យទុកចិត្តបំផុត ដើម្បីផ្ទៀងផ្ទាត់ ពីភាពស្រស់ស្អាតរបស់នាង ដែលជាស៊េរីរូបថតប្រៀបធៀបគ្នា នៅក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នក​រដែលបានទស្សនាហើយ ច្បាស់​ជា​ មាន​ការ​ភ្ញាក់​ផ្អើល ដែល​តារាស្រីរូបនេះ ហាក់​មិន​បាន​បន្សល់​ទុក​ដាន​អ្វី​ នៅ​លើ​ផ្ទៃ​មុខ​ដ៏ផូរផង់ របស់នាងឡើយ។ បើទោះបីជា ពេលដែលនាងស្ថិតក្នុង វ័យ ២០ ឆ្នាំ ជាមួយនឹងរូបភាពមិនច្បាស់ក៏ដោយ តែទម្រង់មុខ និងសម្រស់ គ្មានអ្វីប្រែប្រួលនោះទេ ដោយរក្សាបាននូវភាពស្រស់ស្អាតវ័យក្មេងដដែល ថែមទៀត។ 

យ៉ាងណាមិញ ជាមួយនឹងសម្រស់ដែលមិនផ្លាស់ប្ដូរបែបនេះ ទើបធ្វើឲ្យ Song Hye Kyo កាន់តែទទួលបានការសរសើរ និងការពេញចិត្តពីអ្នកទស្សនាយ៉ាងខ្លាំង ក្នុងពេលដែលនាងបានថែរក្សាសម្រស់ឲ្យនៅតែមានភាពទាក់ទាញដូចមុន ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]