រាជធានីភ្នំពេញ ៖ ពិតណាស់ លោក អ៉ឹម រតនៈ ដែលរូបលោក មានឈ្មោះក្នុងសិល្បៈ Tin Mark ដែលរូបលោក ជាអ្នកនិពន្ធបទចម្រៀង «ស៊ូឃ្លាត» ដែលបទនេះ ផ្ទុះការគាំទ្រជាខ្លាំង កាលពីប៉ុន្មានឆ្នាំមុន ជាពិសេស ស្រទាប់ យុវវ័យ នរណាៗក៏ស្គាល់បទមួយនេះដែរ។
យ៉ាងណាក្តី ក្រោយបាត់មុខបាត់មាត់មួយរយៈពេលធំ ស្រាប់តែពេលនេះ លេចឮដំណឹងថា រូបលោក បានឆ្លងជំងឺកូវីដ១៩ កម្រិតធ្ងន់ធ្ងរ ដែលបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលជំងឺនេះ បានវាយលុយសួតរបស់រូបលោក ជិតមួយចំហៀងទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ពេលនេះ រូបលោកបានចេញមកសុំជំនួយពីបងប្អូនមហាជន ដោយសារតែ ការព្យាបាលត្រូវការចំណាយដល់ទៅ ១២០០ដុល្លារ ក្នុងមួយថ្ងៃ ដែលចំនួននេះ ពិតជាបន្ទុកក៏ធ្ងន់ ខណៈពេលនេះ រូបលោកគ្មានប្រាក់ចំណូល ពីការងារសិល្បៈ ជាង៨ខែមកហើយនោះ។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាម គណនីហ្វេសប៊ុក ឈ្មោះ Sambath Bun ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]