ភ្នំពេញ៖ ធនាគារ ព្រីនស៍ បានដាក់ដំណើរការគណនីនិម្មិត សម្រាប់អតិថិជនរបស់ខ្លួនដែលមានឈ្មោះថា គណនីព្រីនស៍ eAccount។ ជាមួយ គណនីព្រីនស៍ eAccount នេះ អតិថិជនអាចធ្វើការបើកគណនីបានភ្លាមៗតាមរយៈកម្មវិធី PRINCE Mobile ដោយមិនគិតថ្លៃ និងមិនចាំបាច់ចំណាយពេលវេលាក្នុងការបំពេញឯកសារនានា។ គណនីថ្មីនេះ បង្កើតឡើងសម្រាប់អតិថិជនដែលមានបំណងចង់បើកគណនីជាមួយ ធនាគារ ព្រីនស៍ ហើយមិនចាំបាច់ធ្វើដំណើរមកកាន់សាខាធនាគារដោយផ្ទាល់ ពួកគេនឹងទទួលបាននូវភាពងាយស្រួល ក៏ដូចជាទទួលបានអត្ថប្រយោជន៍ក្នុងការពារសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ ពីការរីករាលដាលនៃជំងឺកូវីដ-19 ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធានការគម្លាតសង្គមដើម្បីការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ក៏ដូចជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យប្រជាជនចាប់ផ្តើមងាកមកប្រើប្រាស់សេវាឌីជីថលជំនួសវិញ ដែលក្នុងនោះរួមមានការប្រើប្រាស់សេវាធនាគារជាដើម។ គណនី ព្រីនស៍ eAccount គឺជាផលិតផលហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការបើកគណនីបានដោយខ្លួនឯង ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពជាមួយ ធនាគារ ព្រីនស៍។ គណនីនេះនឹងធ្វើឱ្យរាល់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់បែបឌីជីថល របស់អតិថិនជនកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ហើយវាក៏អាចជួយបង្កើននូវប្រតិបត្តិការហិរញ្ញវត្ថុ នៅទូទាំងប្រទេសផងដែរ។
គណនីព្រីនស៍ eAccount មានពីររូបិយប័ណ្ណ គឺ គណនីសម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ហើយដំណើរការនៃការបើកគណនីនោះទៀតសោត ក៏មិនតម្រូវឱ្យមានឯកសារ ឬសៀវភៅប្រាក់បញ្ញើសន្សំដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់ ហើយគណនីប្រភេទនេះ ក៏មិនតម្រូវឱ្យមានសមតុល្យតម្កល់ក្នុងគណនីនោះទេ។ សេវាកម្មដែលផ្តល់ជូនសម្រាប់គណនីនេះ រួមមាន៖ ការផ្ទេរប្រាក់ក្នុងធនាគារ ផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈ (NCS ប្រព័ន្ធរីធែលផេ បាគង សេវាទូទាត់រហ័ស) ការបញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ ទូទាត់តាម PRINCE Pay និងសេវាជាច្រើនទៀត។ សម្រាប់ការដាក់ និងដកប្រាក់ អតិថិជនអាចធ្វើការដាក់-ដកបានគ្រប់ពេលវេលាតាមរយៈមុខងារ “ប្រតិបត្តិការដោយគ្មានប័ណ្ណ” ដែលមាននៅលើម៉ាស៊ីនអេធីអឹមរបស់ ធនាគារ ព្រីនស៍ ទូទាំងប្រទេស។
ធនាគារ ព្រីនស៍ ផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើន ដល់អតិថិជនធនាគារឌីជីថលថ្មីរបស់ខ្លួន ក្នុងនោះផងដែរអតិថិជន គណនីព្រីនស៍ eAccount ថ្មីទាំងអស់នឹងទទួលបាន 500 ពិន្ទុរង្វាន់ ដែលស្មើនឹង 5 ដុល្លារ ហើយសម្រាប់អ្នកណែនាំអតិថិជននឹងទទួលបាន 200 ពិន្ទុរង្វាន់ ស្មើនឹង 2 ដុល្លារផងដែរ។ ពិន្ទុរង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីអតិថិជន និងអ្នកណែនាំ ភ្លាមៗ នៅពេលដែលពួកគេបានចុះឈ្មោះ ឬណែនាំបានជោគជ័យ។
កាន់តែពិសេស! អតិថិជននឹងមានឱកាសឈ្នះរង្វាន់ក្នុងការចាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ ដោយគ្រាន់តែធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈ PRINCE Mobile។ សម្រាប់ពិន្ទុរង្វាន់នេះ អតិថិជនអាចធ្វើការប្តូរពិន្ទុ ដោយជ្រើសរើសជាការបញ្ចូលកាតទូរស័ព្ទ ឬធ្វើការទូទាត់នៅតាមហាងជាដៃគូអាជីវកម្ម PRINCE Pay ច្រើនជាង 7,000 កន្លែងទូទាំងប្រទេស។
អតិថិជនដែលមានបំណងចង់បើក គណនីព្រីនស៍ eAccount អាចធ្វើការទាញយកកម្មវិធី PRINCE Mobile ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android បានយ៉ាងងាយស្រួលតាមរយៈ App Store និង Google Play Store។
សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការចុះឈ្មោះប្រើប្រាស់ គណនីព្រីនស៍ eAccount និងលក្ខខណ្ឌ សូមធ្វើការទំនាក់ទំនងមកកាន់សេវាទំនាក់ទំនងអតិថិជន តាមរយៈលេខទូរស័ព្ទ 1800 20 8888 (មិនគិតថ្លៃ) ឬចូលទៅកាន់គេហទំព័រ www.princebank.com.kh ។
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ 2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន។ ធនាគារ ព្រីនស៍ ម.ក មានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់ខ្លួន។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ ម.ក មានសាខាចំនួន 32 និងទីតាំងអេធីអឹមចំនួន 70 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]