ជប៉ុន៖ ទីបំផុត ព្រះនាងជប៉ុន Mako បានរៀបអភិសេកជាមួយសង្សារមហាវិទ្យាល័យជារាស្ត្រសាមញ្ញឈ្មោះថា Kei Komuro នៅថ្ងៃអង្គារនេះ ដោយគូរស្នេហ៍ទាំងពីរ សុខចិត្តបោះបង់គន្លងទំនៀមទម្លាប់ប្រពៃណី ក្រោយពីមានចម្រោងចម្រាសរាប់ឆ្នាំក្នុងខ្សែរាជវង្សកន្លងមក នេះបើតាមការចុះផ្សាយកាសែត GMA។
ក្នុងនោះដែរ ព្រះនាង Mako ត្រូវជាក្មួយព្រះចៅអធិរាជ Naruhito ឈានចូលព្រះជន្ម៣០ ព្រះវស្សា ក្នុងរយៈពេលប៉ុន្មានខែទៀត ដោយព្រះនាង នឹងត្រូវបាត់បង់ព្រះរាជគោរមងារជាព្រះនាង ពេលដែលព្រះនាង និងស្វាមី Komuro ចុះលិខិតអាពាហ៍ពិពាហ៍ជាមួយគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាករណីមួយដ៏កម្រ នៃសមាជិករាជវង្សជប៉ុន ដែលនឹងពុំអាចឡើងសោយរាជ្យ ក៏ដូចជាត្រូវលាចាកខ្សែរាជវង្ស ពេលដែលព្រះនាង រៀបអភិសេកជាមួយប្រជារាស្ត្រសាមញ្ញ។
ប៉ុន្តែ យ៉ាងណា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយសង្គ្រាមជប៉ុន ព្រះនាង Mako បានបដិសេធមិនទទួលយកប្រាក់ដ៏ធំ ដែលត្រូវផ្តល់ជូនដល់ស្ត្រីខ្សែរាជវង្ស ពេលដែលព្រះនាងសម្រេចចិត្តលះបង់គោរមងារជាព្រះនាង មួយវិញទៀតពិធីអភិសេក ត្រូវបានធ្វើឡើងនៅលើក្រដាស ដោយគ្មានពិធីច្បាស់លាស់។
សូមរំលឹកផងដែរថា ព្រះនាង Mako ព្រះជន្ម៣០ វស្សា ដែលបច្ចុប្បន្នធ្វើការ ឱ្យក្រុមហ៊ុនច្បាប់មួយរបស់សហរដ្ឋអាមេរិក បានប្រកាសពីការភ្ជាប់ពាក្យរបស់ព្រះនាង ជាមួយសង្សារជាជនសាមញ្ញ នៅឆ្នាំ២០១៧៕
ប្រភព៖ GMA News
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]