ហាណូយ៖ ភ្លៀងធ្លាក់ខ្លាំង ត្រូវអូសបន្លាយពេលជាយូរ បានបង្កឲ្យមានទឹកជំនន់រីករាលដាលនៅតំបន់ជាច្រើននៃភាគកណ្តាលនៃប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ជាមួយនឹងការជម្លៀសមនុស្សរាប់ពាន់នាក់ ហើយនឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍នេះ នេះបានយោងតាមប្រភពមួយ។

ជាក់ស្តែង ខ្សែវីដេអូពីទូរទស្សន៍រដ្ឋ VTV បានបង្ហាញប្រជាជនរើរបស់របរ និងគ្រឿងសង្ហារឹមចេញពីផ្ទះលិចទឹក ក្នុងខេត្ត Quang Nam ដែលត្រូវបង្ខំមនុស្សយ៉ាងហោចណាស់ ៤៥០០ នាក់ត្រូវបានជម្លៀសនៅចុងសប្តាហ៍ យោងតាមរូបភាព ក្មេងៗបានអង្គុយលើក្បូន ដើម្បីផ្លាស់ទីតាមដងផ្លូវដែលជន់លិច ខណៈដែលអ្នកផ្សេងទៀតបានដើរលុយទឹកដែលជន់លិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយថា ប្រព័ន្ធសម្ពាធទាបត្រូពិចនៅក្នុងសមុទ្រចិនខាងត្បូងត្រូវបានគេព្យាករណ៍ថានឹងធ្វើឱ្យមានភ្លៀងធ្លាក់បន្ថែមទៀត នៅក្នុងតំបន់ឆ្នេរភាគកណ្តាលភាគខាងត្បូង ហេតុដូច្នេះ បានធ្វើឲ្យត្រូវបានការមានការជម្លៀសជាបន្ទាន់ដូច្នេះដែរ៕

ប្រភព៖ https://www.channelnewsasia.com/

សូមទស្សនារូបភាពខាងក្រោម៖

កន្លែងដែលជន់លិច
កន្លែងដែលជន់លិច
កន្លែងដែលជន់លិច
កន្លែងដែលជន់លិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]