ថៃ៖ បន្ទាប់ពី បានរួមរស់ជាប្ដីប្រពន្ធនឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមក​ តារាសម្ដែងប្រុស លោក Ken Theeradeth និងតារាស្រី Noi Busakorn កាន់តែបង្ហាញពីសុភមង្គលក្នុងគ្រួសារយ៉ាងកក់ក្ដៅ នៅលើបណ្ដាញសង្គម ថែមទាំងមានកូនប្រុសពីរនាក់ ដែលជាចំណងស្នេហ៍ដ៏រឹងមាំ របស់គូស្វាមីភរិយាអ្នកទាំងពីរ។ 

បើទោះបីជា បច្ចុប្បន្ននេះ ប្ដីប្រពន្ធតារា២ដួងនេះ មានភាពចុះសម្រុងគ្នាយ៉ាងណាក្ដី តែកាលពីមុន ពួកគេក៏ធ្លាប់បានបង្ហើប ពីរឿងរ៉ាវនៅក្នុងទំនាក់ទំនងស្នេហា ដែលចៀសមិនផុតពីមានរឿងរកាំរកូស និងស្ទើរតែចែកផ្លូវគ្នាទៅហើយ ព្រោះដោយសារតែបញ្ហា គម្លាតអាយុច្រើន របស់អ្នកទាំងពីរ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពេលនេះ វាលែងជាបញ្ហាអ្វីទៀតហើយ ដែលតារាប្រុសស្រី លោក Ken និង Noi នៅតែអាចរក្សាចំណងស្នេហ៍នេះបាន ជាពិសេស ថ្មីៗនេះ តារាប្រុស លោក Ken ថែមទាំងបានបង្ហោះរូបថត កាលពី ១៤ឆ្នាំ នៅលើបណ្ដាញសង្គម ដែលជារូបថតរៀបអាពាហ៍ពិពាហ៍របស់ខ្លួន និងភរិយាបណ្ដូលចិត្ត ដើម្បីអបអរខួប១៤ ឆ្នាំនៃជីវិតប្ដីប្រពន្ធ ពោរពេញដោយក្ដីសុខ ។

លើសពីនេះ ក៏មានហ្វេនៗ និងមិត្តៗរបស់អ្នកទាំងពីរជាច្រើន ចូលមកបង្ហាញការពេញចិត្ត ​និងខមិនអបអរសាទរជាមួយគ្នា នៅក្នុងថ្ងៃគម្រប់ខួបដ៏សំខាន់របស់អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Ken
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង ភរិយា
Ken និង គ្រួសារ
រូបភាពរៀបការ Ken និង ភរិយា កាលពី ១៤ ឆ្នាំមុន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]