ភ្នំពេញ៖ កាលពីឆ្នាំ ២០១៩ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានធ្វើឡើងមានការគាំទ្រច្រើនមែនទែន ព្រោះមានបេក្ខភាពចូលរួមប្រកួតជាច្រើនដែលសមត្ថភាពសុទ្ធតែពូកែៗមិនចាញ់គ្នាប៉ុន្មាននោះឡើយ។ ហើយចុងបញ្ចប់នៃកម្មវិធីនេះ ក៏អាចរកឃើញម្ចាស់ពាន គឺបានទៅលើក្មេងប្រុស ចាន់ សុបញ្ញា ដែលមានអាយុក្មេងជាងគេបំផុតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ចាន់ សុបញ្ញា កាលប្រឡង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹម​នឹង​នេះ ក្រោយបញ្ចប់ការប្រកួត បច្ចុប្បន្ន ចាន់ សុបញ្ញា ក៏បានក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស និងមានស្នាដៃបទចម្រៀងពីរោះៗជាច្រើន។

ដោយឡែក បើងាកមកមើលរូបរបស់តារាវ័យក្មេងមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ គេកាន់តែមានវ័យធំឡើងៗ ពេញកំលោះស្ដូក ហើយក៏ប្រែប្រួលរូបរាងកាន់តែសង្ហាជាងមុន ពិសេសគេក៏ចេះតុបតែងខ្លួនគ្រប់ស្ទាយ៍ មើលទៅស្អាតៗទាក់ទាញខ្លាំងណាស់ដែរ។

គួរំឮកផងដែរថា ចាន់ សុបញ្ញា ក៏ធ្លាប់ជាក្មេងប្រុសចូលរួមប្រឡងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ តែមិនបានជាប់នោះទេ តែនៅពេលចូលប្រឡងក្មវិធី X Factor Cambodia គេក៏អាចសម្រេចក្ដីស្រមៃរហូតមានភាពល្បីល្បាញដល់សព្វថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោម៖

ចាន់ សុបញ្ញា កាលប្រឡង
ចាន់ សុបញ្ញា ពេលនេះ
ចាន់ សុបញ្ញា ពេលនេះ
ចាន់ សុបញ្ញា ពេលនេះ
ចាន់ សុបញ្ញា ពេលនេះ
ចាន់ សុបញ្ញា ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]