ភ្នំពេញ៖ មិនហត់កាយពិបាកចិត្ត ស្វែងរកដៃគូសហការរកស៊ីពីក្រៅប្រទេសទៀតទេ ពេលនេះ ក្រុមហ៊ុនអន្ដរជាតិធំៗជាច្រើន បានបើកឱកាសឱ្យអ្នករកស៊ីនៅខ្មែរយើង អាចធ្វើការសហការរកស៊ីជាមួយគ្នាបានហើយ ដោយលោកអ្នកអាចជួបពិភាក្សា និងសិក្សាអំពីក្រុមហ៊ុនផ្ទាល់ តាមរយៈកម្មវិធីពិព័រណ៍អនឡាញ និងកម្មវិធី Business Matching ដែលនឹងធ្វើឡើង នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២១ ខាងមុខនេះ ពីម៉ោង ១០:០០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច។ 

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Index Creative Village Public Company Limited (ICV), ដែលជាអ្នក ជំនាញខាងរៀបចំកម្មវិធីពិព័រណ៍អនឡាញខាងលើនេះ បានឱ្យដឹងថា កម្មវិធីពិព័រណ៍អនឡាញនេះ មានការបែងចែកជាពីរកម្មវិធីធំៗ។ ដោយ ទី១ កម្មវិធីពិព័រណ៍អនឡាញដែលផ្តោតសំខាន់លើក្រុមហ៊ុនធំៗជាច្រើន នៅក្នុងផ្នែកស្ថាបត្យកម្ម, ក្រុមហ៊ុនដេគ័រ, ក្រុមហ៊ុនសំណង់, ក្រុមហ៊ុនគ្រឿងសង្ហារឹម ដែលមានផលិតផល ថ្នាំលាប សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ នៅក្នុងផ្ទះ, បន្ទប់ទឹក, ចង្ក្រានបាយ, ការិយាល័យ, ហាងកាហ្វេផ្សេងៗជាដើម។ លើសពីនេះមានផលិតផលអំពូលភ្លើង, តុ, ទូ, គ្រែ, សាឡុង និងផលិតផលជាច្រើនទៀត ដែលទាក់ទងនឹងស្ថាបត្យកម្ម សំណង់ គ្រឿងសង្ហារឹម និងដេគ័រ។ ជាពិសេសមានក្រុមហ៊ុនខ្នាតយក្សកំពុងចង់ស្វែងរកដៃគូរអាជីវកម្មកម្ពុជា ដូចជាក្រុមហ៊ុន SCG Ceramics Public Company Limited ដែលនាំផលិតផលម៉ាកល្បីរបស់ខ្លួនឈ្មោះ “COTTO”, ក្រុមហ៊ុន Arova Singapore Pte Ltd និងក្រុមហ៊ុន Lighting & Equipment Public Company Limited ជាដើម។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយ លោកអ្នកអាចចុះឈ្មោះចូលរួម និង ធ្វើការណាត់ជួបដោយសេរី តាមរយៈលីង Virtual Exhibition Architect/Décor: https://beplace.thevista.co.th/visitpage/ARCHITECTDECOR/preregister

កម្មវិធីពិព័រណ៍អនឡាញ 

ចំណែកឯ កម្មវិធីពិព័រណ៍អនឡាញ ទី២ ផ្តោតសំខាន់លើក្រុមហ៊ុនធំៗ នៅក្នុងវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំង ផលិតផលសុខភាពនិងសម្រស់ជាដើម ដោយក្នុងនោះមានផលិតផល គ្រឿងសម្អាង, ឡេលាបមុខ និងដងខ្លួន សារ៉ូម, ខូឡូជេន, កាហ្វេសម្រក់ទម្ងន់, អាហារជំនួសសុខភាព, សាប៊ូដុះខ្លួន និងសាប៉ូកក់សក់ ព្រមទាំងផលិតផលភេសជ្ជៈល្បីៗ អាហារសម្រន់, អាហារកែច្នៃ, នំចំណីអាហារជាច្រើនប្រភេទទៀត។ ដែលមានក្រុមហ៊ុនធំៗចូលរួមដូចជា ក្រុមហ៊ុន AESTHETIC ZECRET (AT-ZE) CO., LTD., ក្រុមហ៊ុន THANTHATA THAI HERBAL CO., LTD., ក្រុមហ៊ុន INTER COSMETOLOGY., LTD. និងក្រុមហ៊ុន THAI MEDICAL CENTRE PUBLIC CO., LTD. ។ ហើយលោកអ្នកអាចចុះឈ្មោះចូលរួម​ និង ធ្វើការណាត់ជួបដោយសេរី នៅក្នុងពិព័រណ៍អនឡាញ Virtual Exhibition Food & Beverage, Retail, Health & Beauty: https://beplace.thevista.co.th/visitpage/FBRETAILHEALTHBEAUTY/preregister 

កម្មវិធីពិព័រណ៍អនឡាញ 

លើសពីនេះ មន្ទីពេទ្យ Phayathai Nawamin មានប្រូម៉ូសិនពិសេសផងដែរសម្រាប់ការព្យាបាល និង​ ពិនិត្យសុខភាព រហូតដល់ 2,500 បាត។​ ប្រូម៉ូសិននេះ គឺមានកំណត់សម្រាប់តែអ្នកដែលបានចូលរួមការប្រជុំអនឡាញ  Business Matching ជាមួយខាងមន្ទីរពេទ្យតែប៉ុណ្ណោះ ។

នៅក្នុងការផ្គូរផ្គងពាណិជ្ជកម្មតាមអ៊ីនធឺណិត (Online Business Matching) មានកម្មវិធី webinar នៅក្នុងព្រឹត្តិការណ៍ទាំងពីរ។ ក្រុមហ៊ុន Lighting & Equipment Public Limited សូមផ្តល់ UVC Downlight ដល់អ្នកចុះឈ្មោះចូលរួមចំនួន 5នាក់ ក្នុងមួយថ្ងៃ ដែលអ្នកចូលរួមក្នុងព្រឹត្តិការណ៍អាចបង្ហាញនូវភស្តុតាងដើម្បីទទួលបានរង្វាន់នៅ L&E Distributer “Home Access (Heng Asia) ។ ជាងនេះទៅទៀត ពួកគេនឹងផ្តល់នូវ អំពូលចំនួន 10 ក្នុងអំឡុងពេលកម្មវិធី webinar ដែលអ្នកចូលរួមអាចថតអេក្រង់ webinar និងបញ្ជូនរូបភាពតាមរយៈ L&E's Line ឬ Telegram ។ អ្នកចូលរួម 10 នាក់ដំបូងនឹងទទួលបានសារឆ្លើយតប និងប្រើប្រាស់វាដើម្បីយករង្វាន់នៅក្រុមហ៊ុន L&E Distributor “Home Access (Heng Asia)

សូមបញ្ជាក់ថា ការចូលរួមកម្មវិធីពិព័រណ៍អនឡាញទាំងពីរខាងលើនេះ មិនតម្រូវឱ្យអ្នកចូលរួមបង់ប្រាក់ឡើយ។ ដោយ កម្មវិធីនេះនឹងធ្វើឡើង នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ជិកា ឆ្នាំ២០២១ ខាងមុខនេះ ពីម៉ោង ១០:០០នាទីព្រឹក រហូតដល់ ម៉ោង ៥:០០នាទីល្ងាច។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016445466 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]