ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ realme បានបញ្ចុះតម្លៃស្មាតហ្វូនមួយប្រភេទ ដែលមានឈ្មោះថា  C25s ពីតម្លៃ 189$ មកនៅត្រឹម 159$។ តើមានមូលហេតុអ្វីខ្លះធ្វើឲ្យស្មាតហ្វូនទើបដាក់សម្ពោធ មួយប្រភេទនេះធ្លាក់ថ្លៃលឿនយ៉ាងនេះ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតទៅ realme C25s មានលក្ខណៈពិសេសមួយចំនួន ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង  បើសិនជាធៀបទៅនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុនផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលនឹងវា ដូចជា OPPO A54, VIVO Y21 និង Samsung A12។

តោះមកអានពីមូលហេតុទាំង 3 ដែលធ្វើឲ្យទូរស័ព្ទមួយនេះចុះថ្លៃវិញម្តង៖ realmeជាម៉ាកយីហោមួយចែករំលែក ខ្សែសង្វាក់ផ្គត់ផ្គង់​ជាមួយនឹង ក្រុមហ៊ុន OPPO ធ្វើឲ្យមានការចំណាយទាបក្នុងការផលិតទូរស័ព្ទ។ 

realme ក៏គ្រោងនឹងបញ្ចេញទូរស័ព្ទដៃសេរីថ្មីមួយគ្រឿងទៀតនាពេល ខាងមុខនេះ ដែលមានតម្លៃស្មើរនឹង realme C25s ។ ដូច្នេះហើយទើប realme C25s ធ្លាក់ថ្លៃរហូតដល់ 30$ ពោលគឺចុះពី 189$ មកនៅ ត្រឹម 159$។ 

ការធ្លាក់ថ្លៃមួយនេះ គឺជាឱកាសល្អសម្រាប់អថិជនដែលចង់ទិញទូរស័ព្ទដៃមានតម្លៃស្តួតស្តើងតែមាន កំលាំងខ្លាំងដូចទូរស័ព្ទដៃតម្លៃថ្លៃ។

ជាមួយនឹង Camera 48MP អ្នកប្រើប្រាស់ realme C25s អាចថតរូបបានស្អាត ថែមទាំងអាចប្រើ macro lens ដើម្បីថតយករូបភាពទំហំតូចៗទៀតផង។ 

ចំណែកឯ Helio G85 នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ realme C25s លេងហ្គេមបានកាន់ តែរលូន ជាង Helio G85៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]