រាជធានីភ្នំពេញ៖ ពិតណាស់ តារាចម្រៀងសម្លេងផ្អែមស្រទន់ និយមមនោសញ្ចេតនា លោក ស៊ូលី ផេង នាពេលថ្មីៗនេះ លោក បានចាកចេញពីប្រទេសកម្ពុជាជាទឹកដីកំណើត និងទៅដល់ទឹកដីសហរដ្ឋអាមេរិកយ៉ាងស្ងប់ស្ងាត់ពុំមានហ្វេនៗដឹងសោះ រហូតបានបញ្ចេញរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់លោក។
ក្នុងនោះដែរ ពុំទាន់មានអ្នកណាដឹងពីមូលហេតុនៅឡើយទេ ថាតើតារាចម្រៀងរូបសង្ហា ស៊ូលី ផេង បានទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងអ្វីនោះទេ ហើយពេលណា លោកនឹងត្រឡប់មកវិញនោះទេ។
ក្នុងនោះ បើតាមរូបភាពដែលលោក បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថ្មីៗនេះ ហ្វេនៗអាចដឹងបានថា តារាចម្រៀង Original រូបនេះ កំពុងតែមានវត្តមាននៅក្នុងទឹកសហរដ្ឋអាមេរិក ដោយក្នុងនោះ រូបនោះ លោកបានថតរូបនៅពីមុខរូប The Statue of Liberty Enlightening the World នៅក្នុងទីក្រុងញូយ៉ក ទឹកដីសហរដ្ឋអាមេរិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]