កម្សាន្ត៖ មួយរយៈនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល និងកក្រើកពេញបណ្ដាញសង្គមដោយមានរឿងរ៉ាវបែកធ្លាយទាក់ទងទៅនឹងតារាកំប្លែងមួយចំនួន ដែលបានធ្លាក់ខ្លួនក៏ដូចជាជាប់បំណុលវ័ណ្ឌករស្រែករកជំនួយ ធ្វើឲ្យមហាជនមានការស្រឡាំងកាំងជាខ្លាំង។
យ៉ាងណាមិញ បើក្រលែកមើលតារាកំប្លែងរួមក្រុម ដែលក្នុងនោះមានដូចជា លោក ពាក់មី នាងអ៊ីត នាងខ្ញុង និងលោក តាក់ស៊ី ដែលបានសម្ដែងរួមគ្នាចាប់តាំងពីជាប់ដំបូងៗមក ហើយក៏បានទទួលប្រជាប្រិយភាពល្បីល្បាញរីកសុះសាយ កេរ៍ឈ្មោះមិនចាញ់គ្នាប៉ុន្មាននោះទេ ដែលពួកគេមានសម្ថភាពក្នុងការលែងកំប្លែង ឲ្យទស្សនិកជនមានភាពសប្បាយរំសាយអារម្មណ៍ជាច្រើនឆ្នាំមកនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើក្រលែកមើលពេលបច្ចុបប្បន្ន តារាកំប្លែងរួមក្រុមទាំងនេះ ហាក់មានវាសនាខុសគ្នាដាច់ស្រលះ ដោយក្នុងចំណោមអ្នកទាំងបួននេះ មានលោក ពាក់មី និងអ្នកនាង អ៊ីត ហាក់ឡើងខ្ពស់ត្រដែត ជាមួយនឹងវិស័យសិល្បៈនិងមុខជំនួញផ្សេងៗ ដែលធ្វើឲ្យពួកគេមានមុខមាត់កាក់កប សម្ភារៈនិយម ផ្ទះលុយឡានចាយពេញដៃ។ ចំណែកឯ នាយ តាក់ស៊ី និង អ្នកនាង ខ្ញុង បែរជាធ្លាក់ខ្លួនក្នុងបំណុលជំទិស នាយ តាក់ស៊ី ធ្លាក់ខ្លួនក្នុងជំងឺរាំរៃរហូតអស់ពីខ្លួនគ្មានផ្ទះសម្បែង នៅផ្ទះជួលគេទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]