ចិន៖ ដោយសារតែសម្រស់លេចធ្លោបែបធម្មជាតិ របស់ តារាស្រី Fan Bingbing បានធ្វើឲ្យ​មហាជន​ជាច្រើនចាប់អារម្មណ៍ ជាមួយនឹងទម្រង់មុខដ៏ស្រទន់ ភ្នែកធំៗ និងក្លាយជាតារាស្រីកំពូលសម្រស់នៅក្នុងសិល្បៈកម្សាន្ត ផងដែរ។ 

ជាពិសេស ថ្មីៗនេះ ស្រាប់តែមានអ្នកសរសេរប្លុកដ៏ល្បីម្នាក់ បានធ្វើការចែករំលែករូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ព្រមជាមួយនឹងការបញ្ជាក់ពីសម្រស់ពិតប្រាកដ ដែលពោរពេញដោយភាពស្រស់ស្អាត និងមិនចាំបាច់ប្រើកម្មវិធី Photoshop កែសម្រួលបន្ថែមនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា នៅក្នុងរូបថតដែលនាងបានបង្ហាញខ្លួនសាមញ្ញធម្មតា ​គ្មានការផាត់មុខ សក់រញ៉េរញ៉ៃ ក៏ដោយ  ក៏សម្រស់របស់ Fan Bingbing នៅតែមានភាពទាក់ទាញ ជាមួយនឹងស្បែកសរលោងគ្មានស្នាម ច្រមុះស្រួចខ្ពស់ និងបបូរមាត់ក្រាស់ ដែលធ្វើឲ្យ​អ្នក​គាំទ្រ​ជាច្រើន ផ្ដល់ការសរសើរ ក្នុង​រូបរាង​ដ៏​ប្រណីត និង​គួរ​ឱ្យ​ស្រឡាញ់​បែប​នេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]