ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងសហការគ្នាជាមួយក្រុមហ៊ុន foodpanda ដើម្បីជំរុញកំណើននៃការអប់រំផ្នែកហិរញ្ញវត្ថុ និងឌីជីថលក្នុងចំណោមដៃគូដឹកជញ្ជូនអាហារ។
អនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា និងក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗឈានមុខគេនៅកម្ពុជាផងដែរនោះ ត្រូវបានធ្វើឡើងដើម្បីជួយផ្តល់ជូនដៃគូដឹកជញ្ជូននូវការយល់ដឹងកាន់តែប្រសើរ អំពីការប្រើប្រាស់ប្រតិបត្តិការអនឡាញ ដែលបច្ចុប្បន្នគឺជាវិធីទូទាត់ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជួយអ្នកបើកបរដឹកជញ្ជូនអាហាររបស់ក្រុមហ៊ុន foodpanda ឱ្យទទួលបានបទពិសោធទូទាត់អនឡាញ ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូនអ្នកបើកបររបស់ក្រុមហ៊ុន foodpanda នូវកម្មវិធីទូទាត់ TrueMoney Wallet ដោយមានការផ្តល់ជូនទឹកប្រាក់ក្នុងនោះផងដែរ។
លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមានប្រសាសន៍ថា៖
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី និងក្រុមហ៊ុន foodpanda គំនិតផ្តួចផ្តើម ដែលជំហានដំបូងនឹងជួយដៃគូដឹកជញ្ជូនឱ្យស្វែងយល់បន្ថែមអំពីការទូទាត់អនឡាញនេះ នឹងឈានឆ្ពោះទៅរកការយល់ដឹងកាន់តែប្រសើរអំពីឌីជីថលូបនីយកម្មដ៏រហ័សក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា ដែលនាំមុខដោយក្រុមហ៊ុននានាដូចជាក្រុមហ៊ុន ទ្រូម៉ាន់នី ជាដើម។
លោក VIGNES Patrice នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន foodpanda បានថ្លែងថា៖
កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ក៏រំពឹងថានឹងបើកឱកាសឱ្យប្រជាជនកាន់តែច្រើនឡើងធ្វើការទូទាត់តាមអនឡាញដោយប្រើប្រាស់កម្មវិធីទូទាត់ TrueMoney Wallet ដែលតាមរយៈនេះនឹងជួយដល់សហគ្រាសធុនតូចនិងធុនមធ្យម (SMEs) ឱ្យបន្តប្រតិបត្តិទៅមុខទៀត បើទោះជាមានការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្តី។ គំនិតផ្តួចផ្តើមនេះក៏រំពឹងផងដែរថានឹងលើកទឹកចិត្តប្រជាជនកម្ពុជាដែលអាចមានការប្រុងប្រយ័ត្នក្នុងការចេញទៅញ៉ាំអាហារខាងក្រៅ ឱ្យនៅតែរីករាយនឹងការទូទាត់ថ្លៃអាហារជូនភោជនីយដ្ឋានដដែលតាមរយៈការផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ការទូទាត់។
លោកស្រី ឃួន ហ្រ្វង់ដារា បានបន្ថែមថា៖
លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]