អាមេរិក៖ អតីតតារាសម្ដែង និងតារាចម្រៀងប្រុសញញឹមស្រស់លោក ហង្ស ឈា ធ្លាប់ជាតារាជើងចាស់មួយរូប ដែលទទួលបានភាពល្បីល្បាញខ្លាំងកាលពីជាង ១០ឆ្នាំមុន។ ម្យ៉ាងវិញទៀត រាល់ស្នាដៃដែលលោកបានបង្ហាញសុទ្ធតែទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់ផងដែរ។ លើសពីនេះទៅទៀត ក្រោយជោគជ័យលើវិថីសិល្បៈ ស្រាប់តែតារារូបនេះផ្អាកពីការសម្ដែង និងច្រៀង ខណៈរៀបការទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក។

ពិតណាស់ បច្ចុប្បន្នលោក ហង្ស ឈា កំពុងកសាងជីវិតគ្រួសារលើទឹកដីអាមេរិក ហើយសព្វថ្ងៃលោកក៏មានកូនប្រុសស្រី២នាក់ សុទ្ធតែមានមុខមាត់ស្អាតៗ គួរឲ្យស្រលាញ់ផងដែរ។ មិនតែបុណ្ណោះ គេឧស្សាហ៍ឃើញតារារូបនេះបង្ហោះរូបជុំប្រពន្ធកូន បង្ហាញស្នាមញញឹមយ៉ាងមានសុភមង្គល ពោរពេញដោយក្ដីសុខមួយទំហឹងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រៅជីវិតគ្រួសារ ងាកទៅមើលជីវភាពវិញ លោក ហង្ស ឈា ក៏កំពុងប្រជីវិតយ៉ាងហ៊ឺហារ ស៊ីវិល័យខ្លាំង ខណៈមានមុខជំនួញផ្ទាល់ខ្លួន ហើយលោកក៏ជាអ្នកធានាតារាស្រុកខ្មែរ ទៅច្រៀង សម្ដែងជូនបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកទៀតផង។ ក្នុងនោះដែរ បើមើលទៅលើរូបសម្បត្តិ ទោះពេលនេះមានអាយុច្រើន រៀបការរួចក៏ពិតមែន តែតារារូបនេះនៅតែស្អាតសង្ហា ហាក់មិនប្រែប្រួលអ្វីសោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ហង្ស ឈា 
លោក ហង្ស ឈា 
លោក ហង្ស ឈា 
  លោក ហង្ស ឈា
លោក ហង្ស ឈា 
លោក ហង្ស ឈា 
  លោក ហង្ស ឈា ជាមួយភរិយា
 លោក ហង្ស ឈា ជាមួយភរិយា
 លោក ហង្ស ឈា ជាមួយភរិយា និងកូនៗ
 លោក ហង្ស ឈា ជាមួយភរិយា
 លោក ហង្ស ឈា ជាមួយភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]