តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាធ្លាប់ទទួលជ្រាប និងធ្លាប់បានដឹងអំពីខ្សែជីវិតរបស់តារាប្រុសដ៏ល្បីចំនួន២ដួង គឺលោក យស បូវណ្ណ: និងលោក អេង រិទ្ធី (ឈ្មោះក្នុងសិល្ប:) ដែលសុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំងទាំងនៅក្នុងអាជីពជាតារាភាពយន្ត និងជាពិធីករ ព្រមទាំងបានទទួលគោរម្យងារជាឯកឧត្តម ដែលមានមុខងារជាទីប្រឹក្សានៅក្នុងស្ថាប័នថ្នាក់ជាតិថែមទៀតផង។

ជាក់ស្តែង លោក យស បូវណ្ណ: ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រ សិល្ប: ដែលមានគោរម្យងារ និងឋាន្តរសក្តិជាឯក ឧត្តម និងកាលពីពេលថ្មីៗកន្លងទៅនេះ លោក អេង រិទ្ធី ( ឈ្មោះ ពិត ម៉ែន អេង) ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់សម្តេចព្រះអង្គមហាសង្ឃរាជាធិបតី ទេព វង្ស ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែលថា ក្រោយទទួលបានគោរម្យងារជាឯកឧត្តមរួច តារាសិល្ប:ខ្មែរដ៏ល្បីទាំងពីរដួងនេះ ក៏មិនបានបោះបង់ចោលវិស័យសិល្ប:ឡើយ ដោយលោកតែងតែលេចវត្តមានទាំងនៅក្នុងនាមជាពិធីករ និងជាតារាសម្តែងនៅក្នុងខ្សែភាពយន្តថែមទៀតផង៕

ចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

ឯកឧត្តម យស បូវណ្ណ: 
ឯកឧត្តម អេង រិទ្ធិ និងក្រុមគ្រួសារ
ព្រះរាជប្រកាសនីយបត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]