ខេត្តកំពង់ស្ពឺ៖ ​នាពេលថ្មីៗនេះ ខណៈជំនន់ទឹកភ្លៀងកំពុងតែលុកលុយខ្លាំងនៅតាមតំបន់មួយចំនួន កងកម្លាំងនគរបាលក៏បានចេញមុខត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ន ក្នុងស្ថានភាពជំនន់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំផងដែរ។

ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថានៅថ្ងៃទី២៦ តុលា ២០២១ថា រយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែភ្លៀងនៅផ្នែកខាងលើបានបន្ដធ្លាក់ជាបន្ដបន្ទាប់ ធ្វើឱ្យផ្នែកខ្លះនៃសណ្ដរស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ បានជន់លេច នូវផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន កំណាត់ផ្លូវលំតាមភូមិមួយចំនួន ត្រូវបានទឹកជន់លេច បណ្ដាលឱ្យខូចខាតនូវសន្ទួង ស្រូវ ដំណាំរួមផ្សំមួយចំនួនទៀតត្រូវបានទឹកបំផ្លាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាមានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងខ្លាំងយ៉ាងណាក្តី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ កំពុងយកចិត្ដទុកដាក់និងបានបញ្ជាអោយកងកម្លាំងនគរបាលចេញ ត្រៀមជួយអន្តរាគមន៍ក្នុងករណីបន្ទាន់ ដែលនេះធ្វើឲ្យ​ប្រជាពលរដ្ឋកក់ក្តៅក្នុងចិត្តផងដែរ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កងកម្លាំងកំំពុងជួយសម្រួលប្រជាពលរដ្ឋ
កងកម្លាំងកំំពុងជួយសម្រួលប្រជាពលរដ្ឋ
កងកម្លាំងកំំពុងជួយសម្រួលប្រជាពលរដ្ឋ
កងកម្លាំងកំំពុងជួយសម្រួលប្រជាពលរដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]