អាមេរិក៖ នាពេលថ្មីៗនេះ មានគិលានុបដ្ឋាយិកាពីរនាក់បង្កភាពភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ដោយមានម្នាក់បានសុំមិត្តរួមក្រុមរបស់គេរៀបការ នៅកណ្តាលផ្លូវក្នុងពេលប្រតិបត្តិការងារតែម្តង។
ដោយឡែក វីដេអូខ្លីមួយនេះត្រូវបានចែកចាញពេញបណ្តាញសង្គមត្រឹមរយៈខ្លី ដោយគិលានុបដ្ឋាយិកាកម្រិតសង្គ្រោះបន្ទាន់ម្នាក់ឈ្មោះថា Kelsey Dunlap នាងបានរុញរទេះរុញឡើងទៅលើឧទ្ធម្ភាគចក្រនៅលើដំបូលអគារ ដោយរំពឹងថានឹងមកយកអ្នកជំងឺ ប៉ុន្តែផ្ទុយទៅវិញJacob Young ដែលជាមិត្តប្រុស និងមិត្តរួមការងាររបស់នាងបានដើរមកសំដៅមក និងបានលុតជង្គង់រួចហើយយកចិញ្ជៀនមកសុំរៀបការកណ្តាលថ្ងៃចែសតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីខាងប្រុសលេងឆៅៗបែបនេះមក ខាងស្រីក៏បានភាំងមួយសន្ទុះហើយក៏យល់ព្រមរៀបការជាមួយនឹង Jacob Young រួចក៏អោបគ្នានៅកណ្តាលវាល ដោយក្តីរំភើបក្រៃលែង។
គួររម្លឹកដែរថា គិលានុបដ្ឋាយិកាទាំងពីរនាក់នេះ បានស្រលាញ់គ្នាក្នុងពេលបម្រើការជាអ្នកមើលថែអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ផងដែរ៕
សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]