តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមលិខិតអញ្ជើញលេខ១៥៩/២១ ក្រុមមេធាវីរបស់លោកស្រីទ្រីដាណា បានអញ្ជើញឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន(ហៅកញ្ញា រ៉ូស) ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ:៧៤ ផ្លូវលេខៈ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:០០ រសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិ (Commert) ថា៖

លិខិតអញ្ជើញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា នៅក្នុងលិខិតអញ្ជើញនោះ បានបន្តយ៉ាងដូច្នេះថា បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកស្រី ទ្រីដាណា
កញ្ញា អេណារ៉ូស
លិខិតអញ្ជើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]