ភ្នំពេញ៖ ក្រុមហ៊ុន Charoen Pokphand Group បានប្រកាសអញ្ជើញភ្នាក់ងារជ្រើសរើសពលករមកពីព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ធសហភាពមីយ៉ានម៉ា ដើម្បីធ្វើការប្រកួតប្រជែងដោយបើកចំហ ក្នុងដំណើរការដេញថ្លៃប្រកបដោយតម្លាភាពនិងយុត្តធម៌ ដើម្បីផ្តល់សិទ្ធ ជូនក្រុមហ៊ុនដែលជាបុត្រសម្ពន្ធ័របស់ប្រទេសថៃ រួមជាមួយសេវាកម្មជ្រើសរើសពលករប្រកបដោយវិជ្ជាជីវះ នឹងក្រមសីលធម៌តាមសេចក្តីប្រកាសលេខ No. 093/2020 ដែលទាក់ទងទៅនិងគោលនយោបាយក្នុងការជ្រើសរើសពលករ និងសេចក្តីណែនាំរបស់ក្រុមហ៊ុន Charoen Pokphand Group។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន CP Group តម្រូវឱ្យភ្នាក់ងារជ្រើសរើសពលករ ដែលចាប់អារម្មណ៍ទាំងអស់ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសទាំងពីរនេះ ដាក់ពាក្យសុំចូលទៅក្នុងដំណើរការដេញថ្លៃដោយបើកចំហ ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៅគ្រប់ដំណាក់កាលនៃដំណើរការជ្រើសរើសពលករ។
ភ្នាក់ងារជ្រើសរើសពលករ ដែលមានចំណាប់អារម្មណ៍ត្រូវរក្សានូវការអនុវត្តអោយបានខ្ជាប់ខ្ជួន ដើម្បីការពារការកេងប្រវ័ញ្ ចនិងបង្ខិតបង្ខំកំលាំងពលកម្ម ដែលកើតឡើងក្នុងកំឡុងពេលដំណើរការជ្រើសរើសពលករនឹងត្រូវគោរពតាមក្រមសីលធម៌អាជីវកម្មរបស់ក្រុមហ៊ុន CP Group គ្រប់ពេល ប្រសិនបើពួកគេត្រូវធ្វើការជាមួយក្រុមហ៊ុនក្នុងការផ្តល់សេវាកម្មជ្រើសរើសពលករ។
សំរាប់ភ្នាក់ងារជ្រើសរើសពលករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូមអញ្ជើញមកធ្វើការចុះឈ្មោះត្រឹមថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២១ សម្រាប់វគ្គណែនាំតាមប្រព័ន្ធអ៊ិធឺណែតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២១(ដោយឥតគិតថ្លៃ) សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង [email protected] ។
» មានតែទីភ្នាក់ងារជ្រើសរើសពលករ ដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមានសិទ្ធិចុះឈ្មោះចូលរួម ក្នុងវគ្គណែនាំតាមប្រព័ន្ធអ៊ីនធឺណិតនេះបាន។
» មានតែភ្នាក់ងារជ្រើសរើសពលករ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលចូលរួមក្នុងវគ្គណែនាំព័ត៌មានតាមអ៊ីនធឺណិតប៉ុណ្ណោះដែលមានសិទ្ធិចូលរួមប្រកួតប្រជែង ក្នុងដំណើរការដេញថ្លៃបើកចំហនេះបាន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]