រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ផ្ទុះព័ត៍មានមួយកក្រើកពេញសង្គមហ្វេសប៊ុក ពោលគឺសិស្សដែលត្រូវត្រៀមប្រឡងថ្នាក់ទី១២ ឆ្នាំនេះ បានស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រឡងដូចឆ្នាំមុន។
ក្នុងនោះ ក្រុមសិស្សដែលមានបំណងចង់ជាប់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិទាំងនោះ បានប្រមូលផ្តុំគ្នាជាក្រុមនៅក្នុងគ្រុបទំនាក់ទំនងសង្គម Telegram មានគ្នាទាំងអស់ប្រមាណជិត ៧,០០០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមគម្រោងពួកគេដែលត្រូវបានគេទម្លាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះគឺ ការស្នើសុំសម្តេចតេជោ ហ៊ុន សែន ព្រមៗគ្នា ដោយអនុញាតិពុំមានការប្រឡង និង សុំជាប់ដោយស្វ័យប្រវត្តិតែម្តង បើតាមការរៀបរាប់ពួកគេ គឺដោយសារតែ ក្នុងកំឡុងរយៈពេល២ឆ្នាំ កន្លងមក ដោយសារតែបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ហើយណាមួយពួកគេពុំមានទំនុកចិត្ត និងចំណេះដឹងគ្រប់គ្រន់សម្រាប់ការប្រឡងខាងមុខនោះទេ ម្យ៉ាងវិញ ពួកគេរំពឹងថាមានលទ្ធផលធ្លាក់ច្រើនទៀតផង។
ជំនួសឱ្យការប្រឡងថ្នាក់ទី១២ ខាងមុខនេះ ពួកគេសុំជាប់នៅថ្នាក់ទី១២ តែសុំប្រឡងជំនាញឯកទេសសម្រាប់នៅសាកលវិទ្យាល័យ។
ទន្ទឹមនឹងនោះ ក៏មានការរិះគន់ពីមជ្ឈដ្ឋាននានាផងដែរ ចំពោះការស្នើសុំរបស់សិស្សទាំងនោះ ដោយបានលើកឡើងទាំងរិះគន់ថា ពួកគេមិនខិតខំរៀនសូត្រ បែរជាសុំប្រឡងជាប់ដោយស្វ័យប្រវត្តិទៅវិញ នេះហាក់បង្ហាញឱ្យពីធនធានអន់របស់ជាតិ ដែលជាទំពាំងត្រូវស្នងឬស្សី។
ចំពោះការស្នើសុំនេះដែរ ពុំទាន់មានប្រតិកម្មយ៉ាងណាពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]