តារាកម្សាន្ត៖ ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រកាន់តែខិតជិតចូលមកដល់ រាត្រីនៃការស្វែងរកឃើញម្ចាស់មកុដបវរកញ្ញាឯកចក្រវាលក៏កាន់តែកៀក យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈការ Live សម្ភាសន៍ដោយផ្ទាល់ជាមួយនិងម្ចាស់ហាងពេជ្រ CSNJ និងលោក អុឹម ជីវ៉ា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បេក្ខនារីដែលបានឈ្នះក្នុងកម្មវិធី Miss Universe Cambodia ឆ្នាំ២០២១នេះ នឹងទទួលបានម្កុដពេជ្រមួយ ដែលមានតម្លៃរហូតដល់ទៅ២២៥០០$ និងជាមកុដដ៏មានអត្ថន័យបំផុត ដែលរចនាដោយត្បូងពេជ្រពណ៌ទឹកសមុទ្រមួយគ្រាប់នៅចំកណ្តាលនោះ ជាត្បូងពេជ្រដែលយកមកពីខេត្តរតនគិរី និងមានតម្លៃរហូតដល់ទៅជាង១មុីន៥ពាន់ដុល្លារឯណោះ។
សូមរំលឹកផងដែលថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលកម្ពុជា និងប្រារព្ធឡើងនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដោយបេក្ខនារីដែលទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះ នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Universe លើកទី៧០ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអុីស្រាអ៊ែល នាដំណាច់ឆ្នាំ២០២១ខាងមុខនេះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ឃើញថាតើ មកុដពេជ្រតម្លៃ២២៥០០$ នេះស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]