ភ្នំពេញ៖ កាលពីពេលថ្មីនេះៗ លោកជំទាវទ្រព្យសម្បត្តិស្តុកស្តម្ភ ទ្រី ដាណា បានបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងលើបណ្ដាញសង្គម ដោយគ្រាន់តែរយៈពេលពីរថ្ងៃ អ្នកស្រីបានទិញឡានចូលផ្ទះដល់ទៅពីរគ្រឿង ដែលសុទ្ធតែជាម៉ាក់ល្បីនិងទំនើបនាបច្ចុប្បន្ន និងមានតម្លៃថ្លៃមិនធម្មតា។

យ៉ាងណាមិញ ទន្ទឹមនឹងការទិញរថយន្តបន្តកន្ទុយគ្នា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនេះ ក៏ព្រោះតែនេះ មិនមែនជាឡានដំបូងដែលលោក ជំទាវទើបនឹងមាននោះទេ ដោយហេតុតែ ទ្រី ដាណា មានឡានជាច្រើនគ្រឿងបញ្ឈរត្រៀបត្រាពេញផ្ទះ សុទ្ធជាឡានទំនើបតម្លៃកប់ក្តោងរួចទៅហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងហេតុនេះហើយ ទើបបានធ្វើឲ្យមហាជនជាច្រើន បង្កើតចម្ងល់រៀងៗខ្លួនថា បើឡានច្រើនម្លឹងៗ លោកជំទាវខ្លួនតែមួយ តើជិះដោយរបៀបណាអស់? មិនបង្អង់យូរ គ្រាន់តែមានមតិទាំងនេះផុសឡើងក្នុងខមិនក្នុងការបង្ហោះរបស់លោកជំទាវ ស្រាប់តែ ជំទាវ ទ្រី ដាណា បកស្រាយទៅវិញ ថាគ្រាន់តែប្តូរគ្នាជិះមួយថ្ងៃមួយគ្រឿងចប់បាត់ទៅហើយ។ ហើយលោកស្រី ក៏បានបន្ថែមថា​ សម័យនេះបើយើងគ្មានសម្ភារៈនិយមគេមើលងាយណាស់៕

ចង់ដឹងកាន់តែច្បាស់ ថា លោកជំទាវ ទ្រី ដាណា បកស្រាយយ៉ាងណានោះ?

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ទ្រី ដាណា
ទ្រី ដាណា
ទ្រី ដាណា
ទ្រី ដាណា
ឡាន ទ្រី ដាណា ទើមនឹងទិញ
@try_dana99

បើយើងមិនទិញគេមើលងាយណាស់

♬ original sound - Try Dana-ទ្រី ដាណា
វីដេអូ ទ្រី ដាណា បកស្រាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]