រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ករណីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ប្រាក់ពិន័យចំនួន ៦ម៉ឺនរៀល ក្រោយពីលោក បានបើកម៉ូតូត្រួតពិនិត្យស្ថានភាពជំនាន់ទឹកភ្លៀង នៅខណ្ឌដង្កោ ដោយបានពាក់មួកសុវត្ថិភាព។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងថា តាមពិតទៅ ឯកឧត្តម ឃួង ស្រេង មិនបានពាក់មួកសុវត្ថិភាព ពេលបើកម៉ូតូនោះ លោកបន្តថា ទើបនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង ក៏បានចូលខ្លួនទៅបង់ប្រាក់ពិន័យចំពោះកំហុសឆ្គងអចេតនានេះ មិនចង់ឱ្យមានកំហុសទេ តែដោយកាលៈទេសៈពេលនោះ ពេលពាក់សុវត្ថិភាព ស្រអាប់ពិបាកមើលផ្លូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាំពាក្យរូបនេះ បន្តថា តាមពិតទៅ ឯកឧត្តមអភិបាល ក៏បានយកមួកសុវត្ថិភាពមកដែរ ប៉ុន្តែដោយសារតែកញ្ចក់មួកស្រអាប់ពិបាកមើលផ្លូវពេក ហើយណាមួយមានការបន្ទាន់ត្រូវចុះទៅពិនិត្យស្ថានភាពទឹកភ្លៀង ដើម្បីរកដំណោះស្រាយជួយប្រជាជន ទើបលោកបើកម៉ូតូ ដោយមិនបានពាក់មួកសុវត្ថិភាព។
ក្នុងនោះដែរ ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក៏បានចូលខ្លួនបង់ប្រាក់ពិន័យតាមផ្លូវច្បាប់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបង្ហាញពីការទទួលស្គាល់ពីកំហុសដោយអចេតនា ទោះបីជាលោកនិងសហការី មានភាពមមាញឹកការងារ ជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ទាំងយប់ ទាំងថ្ងៃក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]