ថៃ៖ ចាប់តាំងពី តារាសម្តែងស្រី Bow Maylada បានបង្ហាញពីអំពីមូលហេតុ នៃការបែកគ្នាជាមួយតារាសម្តែងប្រុស លោក Mick Thongraya បានធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ពីរឿងរ៉ាវអ្នកទាំងពីរ ដោយសារតែខាងស្រី បាន​លាតត្រដាង​ថា ​នាង​ត្រូវ​បាន​គេសុំបញ្ចប់ ​ចំនួន​៥​លើក ​រួច​មក​ហើយ និងបង្ហាញពីការខូចចិត្ត ផងដែរ។

ដោយឡែក ថ្មីៗនេះវិញ ស្រាប់តែ តារាប្រុស លោក Mick Thongraya បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហានេះដូចគ្នា ដែលបានបង្ហើបឲ្យដឹងថា ស្ថានភាពផ្លូវចិត្តរបស់លោកនៅពេលនេះគឺមិនមានបញ្ហាអ្វីនោះទេ  មានភាពសប្បាយរីករាយ និងបានផ្តោតអារម្មណ៍តែទៅលើការងារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរឿងរ៉ាវដែលបានលើកឡើងថា ទំនាក់ទំនងរបស់អ្នកទាំងពីរ ​មានការ​បែក​គ្នា រហូត ដល់ទៅ ​៥​ ដងនោះ លោក Mick ក៏បាននិយាយ​ថា ពេល​ទាក់ទងនរណា​ម្នាក់ គ្មាននរណាចង់បោះបង់ចោលនោះទេ។ ប៉ុន្តែជាមួយនឹងបញ្ហាដែលកើតឡើងនោះ លោក Mick ក៏បានព្យាយាមជាច្រើនដងទៅហើយ រហូត​ដល់​ លើក​ទី​៥ គឺវានៅតែគ្មានភាព​ប្រសើរ​ឡើង។ ម៉្យាងវិញទៀត ហេតុផលសម្រាប់ការបញ្ចប់ទំនាក់ទំនងមួយនេះ គឺវាមានភាពជ្រាលជ្រៅខ្លាំងណាស់ រហូតដល់ តារាប្រុសរូបនេះ មិនអាចបង្ហើបប្រាប់បាននោះទេ។

ប៉ុន្តែ តារាប្រុសរូបនេះ នៅតែលើកឡើងថា រាល់ពេលដែលនិយាយគ្នា ឬពេលវេលាឈ្លោះប្រកែកគ្នា មិនយល់ពីគ្នាទៅវិញទៅមក លោកក៏បានព្យាយាមកែតម្រូវហើយ ប៉ុន្តែ ឆ្លងកាត់ច្រើនដងនោះ លោកមានអារម្មណ៍ថា វាកាន់តែពិបាកទៅៗ ហើយ ចុងក្រោយ គឺអាស្រ័យលើការសម្រេចចិត្តរបស់អ្នកទាំងពីរ ដែលបានបញ្ឈប់ទំនាក់ទំនងមួយនេះ អាចនៅធ្វើត្រឹមតែជាបងប្អូនដ៏ល្អនឹងគ្នា ជាពិសេស លោកថែមទាំងបាន ​បញ្ជាក់​ថា​ គ្មាន​បញ្ហា​ភាគី​ទីបី​ នៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនោះទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Mick 
Mick 
Mick និង Bow
Mick និង Bow
Mick និង Bow
Mick
Mick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]