រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កូនស្រីតារាចម្រៀងប្រុសជើងចាស់ លោកគ្រូ ហួរ ឡាវី កញ្ញា វី ឌីណែត ដែលនាងជាកូនស្រីតែមួយគត់ បន្តតំណែងឈាមជ័រជាអ្នកសិល្បៈ ដែលពេលនេះ រូបនាងកំពុងជ្រកក្រោមផលិតកម្ម រស្មីហង្សមាស និងទទួលបានការគាំទ្រច្រើនមិនធម្មតា ពីសំណាក់បងប្អូនមហាជន។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ហ្វេនៗសម្គាល់ឃើញ តារាស្រីរូបនេះ ផ្លាស់ប្តូរពី តារាស្រីបែបស្រគត់ស្រគុំ ទៅជា តារាស្រីម្នាក់ដែល ពោរពេញដោយស្នាមញញឹម ប្តូរស្ទាយ៍ម៉ូតសក់ ពណ៌សក់ ស្ទើរតែមិនឲ្យជាន់គ្នា តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ស្រទាប់យុវវ័យមិនតិចនាក់ទេ ដែលចាប់អារម្មណ៍នឹង ការលេងពណ៌សក់របស់រូបនាង បើទោះបីជា ពណ៌នោះឆើតឆាយ លេចខ្លាំងយ៉ាងណាក្តី ប៉ុន្តែតារាស្រីរូបនេះ នៅតែមើលទៅ ហាក់សាកសមមិនឆ្គងដូចការរំពឹងគិត ថាពណ៌សក់ឆើតចឹង មិនសូវពេញនិយម រើសមុខមនុស្សខ្លាំងណាស់។
ជាក់ស្តែង សម្រាប់រូបនាង រាល់ពេលប្តូរពណ៌សក់នីមួយៗ តែងទទួលការគាំទ្រ និងកោតសរសើរពី បណ្តាអ្នកគាំទ្រ មិនត្រឹមតែ មិនឆ្គងនោះទេ ថែមទាំង ធ្វើឲ្យសម្រស់តារាស្រីវ័យក្មេងរូបនេះ ស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ ជះភាពទាក់ទាញ ប្លែកភ្នែកតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]