កូរ៉េខាងត្បូង៖ តារាសម្តែងជើងចាស់ Go Hyun Jung បានបង្ហាញខ្លួននៅក្នុងទស្សនាវដ្តី Dazed របស់ប្រទេសកូរ៉េ ដែលជាការវិលត្រលប់ក្នុងវិស័យកម្សាន្ត ក៏ដូចជាមកកាន់ការសម្តែងវិញ បន្ទាប់ពីអវត្តមានជិតបីឆ្នាំ។

តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមួយរយៈពេលខ្លី នាងបានផ្លាស់ប្តូរពីរូបរាងធាត់ ទៅជារាងស្លីម និងក្មេងជាងវ័យ។ កាលពីប៉ុន្មានឆ្នាំមុន Go Hyun Jung ធ្លាប់មានទម្ងន់លើសពី 60 គីឡូក្រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងធ្វើកិច្ចសំភាសនិ៍ជាមួយទស្សនាវដ្តី Go Hyun Jung បានទម្លាយ ថាបានឆ្លងកាត់ដំណាក់កាល នៃជំងឺធ្លាក់ទឹកចិត្ត ធ្លាក់ចូលទៅក្នុងភាពតានតឹង និងខកចិត្តចំពោះខ្លួនឯង។ នាងបាននិយាយថាការតស៊ូជាមួយខ្លួនឯងគឺជារឿងលំបាក និងពិបាកបំផុតដោយបានលើកឡើងថា៖ 

Go Hyun Jung

យ៉ាងណាមិញ ត្រូវបានឲ្យដឹងថា អតីតបវរកញ្ញាកូរ៉េរូបនេះ មានបទពិសោធន៍ប្រឡូកសិល្បៈជាង ៣០ ឆ្នាំ ហេតុដូច្នេះ តារាស្រីរូបនេះ ក៏បង្ហាញអារម្មណ៍ពិតនៃអាជីពការសម្តែងរបស់នាង ដែលបានឆ្លងកាត់ពេលវេលាដ៏ឈឺចាប់ និងលំបាក ជាច្រើនដង ជាច្រើនដង តែទោះជាយ៉ាងណា រូបនាងនៅតែបន្តដើរទៅមុខជានិច្ច។

គេត្រូវបានឲ្យដឹងថា Go Hyun Jung បច្ចុប្បន្ន​មាន​អាយុ​៥០​ឆ្នាំ ដោយរស់នៅ​យ៉ាង​អាថ៌កំបាំង។ នាង​មិន​ប្រើ​បណ្តាញ​សង្គម កម្រ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភ័ក្តិ រស់​នៅជាជីវិតឯកជន។ ជីវិតរបស់តារាស្រីរូបនេះ ភាគច្រើនគឺទាក់ទងនឹងការងារ។

តារា​សម្ដែង​រូបនេះ​បាន​បើក​យីហោ​ម៉ូដ​ផ្ទាល់ខ្លួន ហើយ​ក៏​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ភាពយន្ត និង​ទូរទស្សន៍ ដោយ​គ្រប់គ្រង​សិល្បករ​មួយ​ចំនួន​ទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែចាប់អារម្មណ៍លើស្គ្រីប ដោយគ្រាន់តែបង្ហាញមុខជាសាធារណៈម្តងម្កាលប៉ុណ្ណោះ។

បើតាមប្រភពមួយរូបនាង បានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េដោយចៃដន្យ។ រៀននៅវិទ្យាល័យឆ្នាំទី២ ពេលត្រូវបានគេសរសើរនូវរូបសម្រស់ស្អាត សាមសមជានឹងបវរកញ្ញា ការនិយាយលើកទឹកចិត្តនេះ បានធ្វើឲ្យនាងសម្រេចចិត្តសាកល្បងចូលប្រឡង បវរកញ្ញាកូរ៉េ រហូតបានឈ្នះតំណែងជើងឯកក្នុងឆ្នាំ ១៩៨៩។

ក្រោយពីទទួលបានជោគជ័យមក តារាស្រីរូបនេះ គឺជានិមិត្តរូបនៃភាពស្រស់ស្អាត ក្នុងដួងចិត្តមហាជនគ្រប់ៗគ្នា ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ជាង។ រហូតដល់ក្នុងឆ្នាំ ១៩៩៥ កំពុងតែមានភាពល្បីល្បាញស្រាប់ Go Hyun Jung ស្រាប់តែប្រកាសរៀបការជាមួយ Chung Yong Jin ដែលជាកូនប្រុសរបស់ប្រធានក្រុមហ៊ុន Shinsegae Group ជាលោក Lee Myung Hee ហើយជាចៅប្រុសរបស់ស្ថាបនិក Samsung លោក Lee Byung Chull

តាមសារប្រភពបានទម្លាយថាលោក Chung Yong Jin នៅពេលនោះគឺជាអនុប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Shinsegae Group ។ ពិធី​មង្គលការ​បាន​បង្ក​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើលជាខ្លាំង​ ព្រោះ​ប្តី​របស់​នាង Go Hyun Jung ជា​គ្រួសារ​អ្នកមាន​បំផុត​មួយ​ក្នុង​ប្រទេស​កូរ៉េ ។ សាជីវកម្ម Shinsegae គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួនរបស់ Samsung នៅពេលនោះ។

ពាក្យចចាមអារ៉ាមខ្លះថាជីវិតរបស់តារាស្រីរូបនេះ នៅគ្រួសារខាងប្តីមិនដូចជាព្រះនាងនោះទេ។ នាងត្រូវ ​ក្រោក​ពី​ម៉ោង​៥​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ ហើយ​រៀបចំ​អាហារ​ឱ្យ​ប្តី។ ក្រោយ​ពី​ប្តី​ទៅ​ធ្វើ​ការ​ហើយ នាង​ក៏​បោស​សម្អាត និង​រៀបចំ​អាហារ​ថ្ងៃត្រង់​ជូន​ក្រុម​គ្រួសារ។ ជីវិតជាប្រពន្ធគេគឺមិនមានសេរីភាពនោះ ដែលគេបានដឹងថា Go Hyun Jung បង្ហាញ​ខ្លួន​ជា​សាធារណៈ​តែ​បី​ដង​ប៉ុណ្ណោះ​ ក្នុង​រយៈ​ពេល​ជាង​ប្រាំបី​ឆ្នាំ ​នៃ​ការ​ក្លាយ​ជា​ភរិយាគ្រួសារអ្នកមាន។

ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មានរយៈពេលប្រាំបីឆ្នាំ បានឈានដល់ទីបញ្ចប់ អ្នកទាំងពីរបានលែងលះគ្នានៅឆ្នាំ ២០០៣។ ការលែងលះនេះមានភាពចម្រូងចម្រាសដោយសារតែ Hyun Jung បាត់បង់ការមើលថែកូនទាំងស្រុង។

មិនតែប៉ុណ្ណោះ សាជីវកម្ម Shinsegae បានធ្វើសេចក្តីថ្លែងការណ៍មួយថា គ្មានហាងលក់ទំនិញក្នុង ShinsegaeSamsung ត្រូវបានអនុញ្ញាតឱ្យប្រើរូបភាពដែលទាក់ទងនឹង Go Hyun Jung នោះទេ។ ទោះបីជានាងត្រូវបានជ្រើសរើសជាតារាម៉ូដែលសម្រាប់ផលិតផលអន្តរជាតិក៏ដោយ ក៏ផ្សារទំនើបរបស់ Shinsegae Samsung នឹងមិនអនុញ្ញាតឱ្យមុខតារាស្រីរូបនេហ បង្ហាញខ្លួននៅក្នុងស្តង់ទាំងនោះឡើយ។

ច្រើន​ឆ្នាំ​ក្រោយ​ការ​លែងលះ Hyun Jung នៅ​តែ​មិន​អាច​ជួប​កូន​បាន។ នាង​ធ្លាប់​បង្ហើប​ថា ហេតុផល​មួយ​ក្នុង​ការ​បន្ត​អាជីព​សម្ដែង​គឺ​ចង់​ឲ្យ​កូន​ឃើញ​នាង​លើ​កញ្ចក់​ទូរទស្សន៍ «ទោះ​មិន​ឃើញ​កូន​ក៏​ដោយ យ៉ាង​ហោច​ណាស់​កូន​ក៏​អាច​ឃើញ​ម្ដាយ​ដែរ»

មកទល់នឹងពេលនេះ តារាស្រីរូបនេះ ត្រូវបានគេនិយាយថា មិនទាន់បានជួបកូនទេ ទោះបីជាកូនស្រីរបស់នាងមានអាយុ ១៨ឆ្នាំក៏ដោយ ហើយកូនប្រុសរបស់នាង ត្រូវបានចូលរៀននៅសាកលវិទ្យាល័យ Cornell

បន្ទាប់ពីការលែងលះ កេរ្តិ៍ឈ្មោះរបស់ Go Hyun Jung ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែនៅពេលនោះ ស្ត្រីដែលលែងលះគ្នានៅប្រទេសកូរ៉េត្រូវបានគេមើលងាយ។ ទោះជា​យ៉ាងណា តារា​រូប​នេះ​បាន​ប្រឹងប្រែង​សម្តែង​ជា​បន្តបន្ទាប់ ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​តាម​រយៈ​ស្នាដៃ​ជា​ច្រើន នៃខ្សែភាគយន្តរបស់នាងដែលបានសម្តែងដូច្នេះដែរ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖ 

Go Hyun Jung
Go Hyun Jung
Go Hyun Jung
Go Hyun Jung
កាលរៀបមង្កលការ
កូនប្រុសស្រី​Go Hyun Jung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]