បរទេស៖ អាចនិយាយបានថា Mr.Bean គឺជាតួអង្គដ៏មានប្រជាប្រិយមួយរូប ដែលគ្រប់គ្នាធ្លាប់បានលឺ និងទស្សនាពីការសម្តែងដ៏ល្អឥតខ្ចោះ របស់តារាកំប្លែង និងជាសម្តែងពហុជំនាញ លោក Rowan Atkinson ដែលបានផ្ដល់នូវសំណើច សប្បាយរីករាយ ដល់ទស្សនិកជន ដែលធ្វើឲ្យពួកគេ បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងភាពល្បីល្បាញរបស់តារាសម្ដែងប្រុសរូបនេះ ក៏បានធ្វើមហាជន កាន់តែមានការចង់ដឹងពី ការរស់នៅក្នុងជីវិតផ្ទាល់ខ្លួននៅក្នុងគ្រួសារ ជាពិសេស គឺកូនស្រីទី២ របស់លោកតែម្ដង ក៏ដូចជា ចង់ដឹងថាតើ មុខមាត់កូនស្រីរបស់លោកម្នាក់នេះ នឹងទៅជាយ៉ាងណា ក្នុងពេលដែលឪពុករបស់ខ្លួន មានបុគ្គលិលកលក្ខណៈបែបកំប្លែងបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមរយៈប្រភពបរទេសមួយ បានឲ្យដឹងថា កូនស្រីរបស់ លោក Rowan Atkinson ដែលមានឈ្មោះថា Lily Atkinson ហាក់បីដូចជាមានសំណាងល្អណាស់ ព្រោះនៅពេលដែល បានបង្ហាញមុខជាសាធារណៈ នាងក៏បានបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រស់ស្អាត ស្បែកស ចិញ្ចើមខ្ពស់ និងភ្នែកជ្រៅ នាងមានចរិតទន់ភ្លន់ សាកសមជាមនុស្សស្រី ថែមទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ Lily Atkinson បានក្លាយជាចំណាប់អារម្មណ៍របស់សារព័ត៌មានយ៉ាងខ្លាំង ព្រោះរាល់ពេលដែលនាងបង្ហាញខ្លួនម្តងៗ ធ្វើឲ្យទស្សនិកជនជាច្រើន សរសើរមិនដាច់ពីមាត់ ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson
Rowan Atkinson និង កូនស្រី
រូបភាពកូនស្រី Rowan Atkinson
រូបភាពកូនស្រី Rowan Atkinson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]