រាជធានីភ្នំពេញ៖ យោងតាមប្រភពវីដេអូដែលទទួលបាននៅវេលាម៉ោង១ រសៀលយើងទី២៧ ខែតុលា ឆ្នាំ២០២១នេះ ទ្វារទឹករន្ធនាគ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ បានបាក់ស្រុតហើយ ដោយផ្លូវបេតុងមួយខ្សែដែលនៅប្រកនឹងផ្លូវនោះ ក៏ត្រូវបានបាក់ស្រុតទៅជាមួយ ដោយសារតែកម្លាំងទឹកហូរខ្លាំង ពីស្ទឹងព្រែកត្នោត។
សូមរំលឹកផងដែលថា កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ចូន រាជធានីភ្នំពេញ ក៏ធ្លាប់បានជូនដំណឹងប្រកាសអាសន្នឲ្យដឹងផងដែលថា ទឹកជំនន់ស្ទឹងព្រែកត្នោតកំពុងវាយលុក ដោយបានអំពាវនាវ សូមប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ត្រូវជម្លៀសចេញពីលំនៅដ្ឋានដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមបងប្អូន ប្រជាពលរដ្ខ ដែលកំពុងរស់នៅក្នុងទីតាំងប្រកាសអាសន្នខាងលើនេះ មេត្តាជ្រាបជាព័ត៌មាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]