រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាក៏ចាំបានដែរ អតីតម្ចាស់ពានរង្វាន់ជ័យលាភីកម្មវិធី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ដែលត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា មានសំឡេងថ្មីមាត់មិនធម្មតា តែយ៉ាងណា ប្រជាប្រិយកេរ្តិ៍ឈ្មោះ និងអាជីពជាតារាចម្រៀងរបស់លោក ត្រូវបាត់បង់មួយរំពេចភ្នែក ក្រោយពីអតីតតារាចម្រៀងប្រុសរូបនេះ ផ្ទុះរឿងអាស្រូវ នាពេលកន្លងមក។
តាមព័ត៍មាន សព្វថ្ងៃនេះ តារាចម្រៀងដែលជាអតីតម្ចាស់ពានរង្វាន់កម្មវិធី The Voice Cambodia រូបនេះ ធ្លាក់កូដ និងលែងឃើញបង្ហាញមុខនៅលើឆាកតន្ត្រីធំៗដូចមុនទៀតហើយ តាមដឹងតារាចម្រៀងនេះ កំពុងតែផលិតបទចម្រៀងនៅក្នុងផលិកម្ម Life Production ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ថ្មីៗនេះ មហាជន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីអតីតតារាចម្រៀង បានចូលទៅខមិនសុំជំនួយ នៅក្នុងផេកហ្វេសប៊ុក លោកស្រី ទ្រី ដាណា។
ក្នុងនោះ បើតាមសំណេរខមិនរបស់លោក ប៊ុត សីហា បានសរសេររៀបរាប់ដូច្នេះថា៖
ទន្ទឹមនោះ មហាជន ក៏កំពុងឆ្ងល់ផងដែរថាតើ លោក ប៊ុត សីហា ប្រកាសសុំឱ្យលោកស្រី ទ្រី ដាណា ជួយលោករឿងអ្វីនៅឡើយទេ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]