ចិន៖​ តារាសម្ដែងក្បាច់គុន Jackie Chan ហៅថា ឈិន ឡុង ជាតារាសម្ដែងមួយរូបដែលទទួលបានប្រជាប្រិយភាព ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការសរសើរពីមហាជនជាច្រើន ចំពោះស្នាដៃ ក៏ដូចជា សមត្ថភាពសម្ដែងដ៏ល្អ នៅក្នុងខ្សែភាពយន្តជាច្រើន។ 

យ៉ាងណាមិញ ទោះជាមានកេរ្តិ៍ឈ្មោះល្បីក្ដី តែ តារាប្រុសរូបនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សចិត្តដាច់ម្នាក់ ព្រោះតែរឿងចចាមអារ៉ាម នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក ដែលបានលេចលឺថា កាលពីមុនមកនេះ លោកធ្លាប់ធ្វើឲ្យនារីម្នាក់មានផ្ទៃពោះ បង្កើតបានកូនស្រីម្នាក់ ប៉ុន្តែបែរជាបដិសេដ មិនទទួលស្គាល់ក្មេងម្នាក់នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គេបានដឹងថាទៀតថា កូនស្រីមិនស្របច្បាប់ របស់តារាប្រុសរូបនេះ បានរស់នៅដោយគ្មានឪពុក អស់រយៈពេល ២២ ឆ្នាំទៅហើយ ព្រោះតែ នាងមិនត្រូវបានទទួលស្គាល់ដោយឪពុកបង្កើតរបស់ខ្លួន។ ជាពិសេស រាល់ពេលដែល ម្ដាយនាង ចេញមកបញ្ជាក់ថា កូនស្រីម្នាក់នេះ គឺជាកូនបង្កើតរបស់ Jackie Chan តារាប្រុសរូបនេះ ក៏មិនដែលទទួលសារភាពអំពីរូបនាង នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ នោះទេ ដោយរូបលោក បានលើកឡើងតែចំពោះ កូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jackie Chan 
Jackie Chan 
Jackie Chan 
Jackie Chan 
Jackie Chan និង កូនស្រីដែលលេចលឺថា លោកមិនទទួលស្គាល់ 
កូនស្រី និង ម្ដាយនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]