យើងប្រាកដជាបានដឹងហើយថាបើ សត្វល្អិត មូស ឬពីងពាង ខាំនោះអាចធ្វើឱ្យស្បែកយើងឡើងរមាស់។ ដូចគ្នាដែរ បាក់តេរី ក៏អាចចូលទៅក្នុងស្បែកពេលយើង អេះ ខ្វាចនៅពេលរមាស់លើស្នាមសត្វល្អិតទាំងនោះខាំដែរ។ នៅពេលឆ្លងបាក់តេរី នឹងធ្វើឲ្យមានការរលាកនៅលើស្បែក ដែលគេហៅថា Cellulitis ដែលអាចបង្កឱ្យរលាកកោសិកា និងបង្ករោគលើស្បែកដែលធ្វើឲ្យ ឡើងក្រហមហើម និងក្ដៅខ្លួន។
១. Cellulitis ជាអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCellulitis ជាការរលាក កើតឡើងនៅពេលបាក់តេរីចូលទៅក្នុងស្បែក និងបង្កការឆ្លងមេរោគ។ មេរោគនេះអាចជ្រាបចូលទៅក្នុងជាលិកាបង្កបញ្ហាធ្ងន់ធ្ងរ។ ក្រុម Streptococcus និង Staphylococcus aureus ជាមូលហេតុនៃការរលាកកោសិកា។ បាក់តេរីទាំងនេះចូលទៅក្នុងរាងកាយតាមរយៈការ ដាច់រលាត់ស្បែក។
២.គ្នាយើងអាចកើតជំងឺ Cellulitis ពីសត្វល្អិតខាំបានទេ?
យើងអាចឆ្លងមេរោគបង្កឲ្យរលាកស្បែកនេះពីសត្វល្អិតខាំ ប្រសិនបើយើងអេះ ឬខ្វាចកន្លែងរមាស់ ជាហេតុនាំឲ្យមានការដាច់រលាត់ស្បែក និងធ្វើឲ្យបាក់តេរីចូលក្នុងស្បែក និងជាលិកា។ បាក់តេរីអាចជាប់ពីក្រចកដៃ ឬប្រភពផ្សេងទៀត។
៣.បាក់តេរីអាចឆ្លងរាលដាលទេ?
ទោះបីជាករណីកម្រ យើងនៅអាចឆ្លងបាក់តេរីបង្កការរលាកកោសិកាស្បែក ប្រសិនបើប្រព័ន្ធការពារខ្សោយ ដោយការឆ្លងគឺតាមរយៈការប៉ះជាមួយពងបែក ឬខ្ទុះអ្នកជំងឺដែលមានផ្ទុកបាក់តេរី។ ប៉ុន្តែជាទូទៅ បាក់តេរី មិនងាយឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ។
៤.ហានិភ័យ
ចំពោះបញ្ហាសត្វល្អិតខាំភាគច្រើនតែងកើតលើក្មេងៗ ច្រើនជាងមនុស្សធំ។ ការឆ្លងបាក់តេរីបង្កឲ្យការរលាក Cellulitis នេះអាចនិងងាយឆ្លងដល់ក្មេងៗ ដោយសារតែក្មេងភាគច្រើនមានមេរោគនៅក្រចកដៃ។ កត្តាទាំងនេះហើយដែលបង្កើនឲ្យមានហានិភ័យលើកុមារចំពោះជំងឺ Cellulitis។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្សោយដោយសារ ជំងឺប្រព័ន្ធរាងកាយ ជំងឺមហារីក ឬជំងឺផ្សេងទៀតនោះងាយនឹងកើតជំងឺ Cellulitis។ ប្រព័ន្ធការពាររាងកាយជួយយើងប្រឆាំងនឹងការឆ្លងមេរោគ។ កត្តាហានិភ័យនៃជំងឺ Cellulitis រួមមាន៖
- ការឡើងហើមរ៉ាំរ៉ៃ
- ជំងឺទឹកនោមផ្អែម
- ទម្ងន់លើស
- បញ្ហាជាមួយប្រព័ន្ធ ឡាំហ្វាទិច ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ
៥.ប្រភេទសត្វល្អិតអាចបង្កឲ្យមានការឆ្លងជំងឺ Cellulitis
- សត្វសង្កើច
- ចៃឆ្កែ
- មូស
- សត្វពីងពាង
- តុកកែឆ្កែ
៦.រោគសញ្ញាការឆ្លងជំងឺ Cellulitis ពីសត្វល្អិត
រោគសញ្ញានៃជំងឺនេះអាច ក្ដៅខ្លួន និងអស់កម្លាំង មានអារម្មណ៍ចង់ក្អួត មុនពេលស្បែកមានការផ្លាស់ប្ដូរ។ រោគសញ្ញាផ្សេងទៀតមាន ៖
- ឡើងក្រហម ហើម ក្ដៅនៅជុំវិញកន្លែងសត្វល្អិតខាំ
- មានចេញស្នាមក្រហមកន្លែងសត្វល្អិតខាំ
- មានចេញពងបែក
- ហើមកូនកណ្ដុរ
- មានខ្ទុះហូរចេញពីស្នាមសត្វខាំ
គ្នាយើងអាចធ្វើការជូតសម្អាតនៅជុំវិញមុខរបួស។ ប្រសិនបើមានការសង្ស័យថាមុខរបួសមានការរលាកដោយបាក់តេរី និងបង្កជាជំងឺ Cellulitis សូមធ្វើការពិគ្រោះជាមួយនិងគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលទាន់ពេល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]