ភ្នំពេញ៖ ដោយសារតែការយកចិត្តទុកដាក់ គិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន 291 នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ដែលស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ក្នុងការបរិច្ចាគសម្ភារសិក្សាដែលក្រុមហ៊ុន សាមសុង ធ្វើការចែករំលែកនាពេលនេះគឺមាន កាតាបសិក្សា សៀវភៅសិក្សា ខ្មៅដៃចំនួន និងប៊ិកចំនួន ផងដែរ។ ក្រៅពី នេះក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឮកដល់សិស្សានុស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តរក្សាអនាម័យ អនុវត្តវិធានការ 3កុំ 3ការពា ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ហេង រ៉ាណូ នាយកសាលាបឋមសិក្សាឫស្សីសាញ់ បានមានប្រសាសន៍ថា
លោក ចាន់ សម្បត្តិ ប្រធានគ្រប់គ្រងទូទៅ អង្គការ Good Neighbors បានមានប្រសាសន៍ថា៖
លោក វ៉រ៉េន ឈូ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទដៃ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា
អ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានដល់សហគមន៍…ដល់សង្គម និងដល់ប្រទេសកម្ពុជា ផងដែរ។
សូមបញ្ជាក់ថាសកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ គោលលបំណងនៃសកម្មភាពសប្បុរសធម៌នេះគឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]