ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ តារាវ័យក្មេងជាប់សែស្រឡាយរាជវង្ស អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ពីការបកស្រាយបទចម្រៀង បូករួមទាំងរូបសម្រស់ដ៏ស្រស់សោភារបស់ទ្រង់ផងដែរ។  

ជាងនេះទៅទៀត មានមហាជនស្ទើរទូទាំងប្រទេសបានដឹងពី ព្រះរាជសមត្ថភាពសិល្បៈដ៏អស្ចារ្យរបស់ ព្រះនាងតូច នរោត្ដម ជេនណា រួចមកហើយដោយទ្រង់ អាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ ថែមទាំងមានក្បាច់រាំ និងកាយវិការក្រមិចក្រមើមជានិច្ច។  លើសពីនេះ ព្រះនាងតូច នរោត្ដម ជេនណា ក៏មានរូបសម្បត្តិស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់ ដែលនេះជាមូលហេតុ អាចឆាបយកការចាប់អារម្មណ៍ និងប្រជាប្រិយភាព ពីសំណាក់ទស្សនិកជននានា បានយ៉ាងលឿនក្នុងរយៈពេលដ៏ខ្លី។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះដែរ នៅលើបណ្ដាញសង្គម ក្នុងគណនីផ្ទាល់ខ្លួនរបស់ព្រះនាង​ បានបង្ហោះរូបភាពជាច្រើនសន្លឹក គ្រងក្នុងឈុតសម្លៀកបំពាក់បុរាណស្បៃពណ៌ទឹកក្រូច បូករួមនឹងវង់ភ័ក្ត្រដ៏ញញឹមស្រស់ស្រទន់ ពិតជាលើកសម្រស់ទ្រង់ មើលឃើញស្រស់ស្អាតលេចធ្លោខ្លាំងណាស់ ។

ជាមួយគ្នានេះដែរ គ្រាន់តែឃើញរូបថជាច្រើនសន្លឹកនោះហើយ មានមហាជនជាច្រើន បានបញ្ចេញអារម្មណ៍ពេញចិត្ត និងសរសើរពីរូបសម្ផស្សដ៏ទាក់ទាញរបស់ទ្រង់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា
ព្រះនាងតូច នរោត្ដម ជេនណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]