រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនប្រាកដជាបានជ្រាបរួចមកហើយ ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ដែលរួមរិតទៅដោយបំណុលវណ្ឌក កន្លះលានដុល្លាអាមេរិក ដោយសារតែរូបនាងធ្លាប់រៀបរាប់ថា ខ្ចីមួយសងមួយ និងខ្ចីគេមកហ៊ឺហារ និង ពុំយល់ដឹងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។

លទ្ធផលនោះ អ្នកនាង ខ្ញុង បានប្រកាសសុំជំនួយពីមហាជនម្នាក់ ១​ ដុល្លារ ដើម្បីជួយកូនៗរបស់នាង​ ហើយក្នុងនោះ តារាកំប្លែង បានបង្ខំចិត្តវេរប្រាក់ដែលទទួលបានពីសប្បុរសជន ប្រមាណ៥ម៉ឺនដុល្លារ ក្រោយពីបែកធ្លាយព័ត៌មានថា នេះសុទ្ធសឹងតែជាគម្រោងរៀបចំ ដោយគ្រូជោគជ័យ សៀវ សុផល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីវេរប្រាក់បានពីសប្បុរសជនទៅម្ចាស់ដើមវិញ ស្វាមីរបស់តារាកំប្លែង​ អ្នកនាងខ្ញុង លោកកៃដ ក៏បានប្រកាសលក់រថយន្តផ្ទាល់។

ហើយពេលថ្មីៗនេះ តាមការឡាយនៅលើបណ្តាញសង្គម តារាកំប្លែង​ អ្នកនាង ខ្ញុង បានប្រកាសថា នឹងលក់អ្វីទាំងអស់​​ ដោយនាងបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមអ្វីៗឡើងវិញពីបាតដៃទទេ។

បើតាមសម្តី របស់តារាកំប្លែងរូបនេះ បានប្រកាសថា៖

អ្នកនាង ខ្ញុង

ចំពោះការប្រកាសលក់ខ្ទេចខ្ទីរបស់តារាកំប្លែងស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងសម្តែងការអាណិតរូបនាងជាខ្លាំង ដោយនាង និងស្វាមី សុខចិត្តធ្វើគ្រប់យ៉ាង ដើម្បីដោះបំណុលគេ៕

អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង និង ស្វាមី នាយកៃដ
សាររបស់នាយកៃដ ប្រកាសលក់រថយន្ត
@squidgame123385

គាត់ប្រកាសលក់គ្រែគេងសាលុងទូរទឹកកក😓

♬ សំឡេងដើម - Fong[ฟุง]Micky
វីដេអូអ្នកនាង ខ្ញុង ប្រកាសលក់គ្រែគេង សាឡុង ទូរទឹកកក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]