បរទេស៖ តាមគេហទំព័រ Dailymail តារា​ហូលីវូដ Angelina Jolie និង​កូន​ស្រី​ពៅ Vivienne បាន​បង្កឲ្យមានការភ្ញាក់​ផ្អើល អ្នកដើរផ្សារ នៅពេលតារាស្រីរូបនេះ ដឹកដៃកូន ​ពេល​ដើរ​ទិញ​ឥវ៉ាន់​ នៅ​ហាង​ខោអាវ​ ​ដ៏​ពេញ​និយម​ក្នុង​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា។

យោងតាមរូបភាព អ្នកម្តាយកូន ៦ និងកូនស្រី បានបង្ហាញខ្លួន នៅកណ្តាល ជាមួយហ្វូងអ្នកដើរទិញឥវ៉ាន់នៅហាងលក់សំលៀកបំពាក់នៅផ្លូវ Oxford ជាកន្លែងដែលក្មេងជំទង់តែងតែ ជ្រើសរើសដោយសារតែតម្លៃសមរម្យ និងតែងតែមានការបញ្ចុះតម្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត Angelina កំពុងតែជ្រើសរើសសម្លៀកបំពាក់ សម្រាប់កូនស្រី បន្ទាប់ក្រោយ ក៏បានដឹកដៃ Vivienne ឆ្លងកាត់ជាច្រើនហាង ទោះជាយ៉ាងណា តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ម្តាយ​និង​កូន​ស្រី​បាន​ទិញ​របស់ដែលចង់បាន រួចក៏ចាកចេញ​ទៅយ៉ាងលឿន  ។

តាមប្រភពដដែលបានបន្តទៀតថា Vivienne មាន​ការ​ភ័យបន្តិច ​ដែល​ត្រូវ​បាន​គេ​មើលស្គាល់ដោយ​មនុស្ស​ជា​ច្រើន។ ម្ដាយ​និង​កូន​ស្រី​របស់​តារា​ហូលីវូដ​ទាំង​ពីរ​ពាក់​ម៉ាស់ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រូវ​បាន​គេ​មើលដឹង ដែលបានធ្វើឲ្យ មហាជន ជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញ Angelina Jolie វត្តមាននៅទីនេះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និង​កូន​ស្រី​ពៅ 
Angelina Jolie និង​កូន​ស្រី​ពៅ Vivienne
Angelina Jolie និង​កូន​ស្រី​ពៅ Vivienne
Angelina Jolie និង​កូន​ស្រី​ពៅ Vivienne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]