ចិន៖ ជាការពិតណាស់ មិនត្រឹមតែ មានការផលិតនូវខ្សែភាពយន្តបានយ៉ាងល្អនោះទេ ប៉ុន្តែអ្វីដែលអាចទាក់ទាញចិត្តអ្នកទស្សនា ក៏ដូចជា បណ្ដាហ្វេនៗទាំងក្នុង និងក្រៅប្រទេស កាន់តែខ្លាំងឡើង នោះដោយសារតែ ភាពស្រស់ស្អាតទៅលើរូបសម្រស់ របស់តួអង្គប្រុសស្រីជាច្រើន នៅក្នុងសិល្បៈចិន និងទទួលបានការសរសើរមិនដាច់ពីមាត់។

តែទោះជាយ៉ាងណាក៏ដោយ មិនមែនសុទ្ធតែគ្រប់គ្នានោះទេ ដែលនៅខណៈពេល ចូលប្រឡូកក្នុងវិស័យសិល្បៈជាលើកដំបូង សុទ្ធតែ មានរូបរាងទាក់ទាញ និងមន្តស្នេហ៍ ដូចដែលបានឃើញនៅពេលបច្ចុប្បន្ននេះ។ ជាពិសេស ពួកគេទាំងនោះ ថែមទាំងបានធ្វើឲ្យ ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីបានមើលឃើញពី ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ​ចំពោះ​រូបរាង និងសម្រស់ ដែល​ពិបាក​នឹង​កត់​សម្គាល់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ មានទំព័រសារព័ត៌មានដ៏ល្បីមួយ បើកបង្ហាញពីអត្ថបទ ដែលបានប្រៀបធៀបសម្រស់ របស់តារាស្រីចិនទាំងប៉ុន្មានរូបនេះ នៅក្នុងពេលចូលប្រឡូក អាជីពរបស់ខ្លួនដំបូងៗ កាលពីច្រើនឆ្នាំមុន ហើយអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន សឹងតែមិនជឿភ្នែក ព្រោះរូបភាពបង្ហាញពីមុខមាត់របស់ពួកគេ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ទាំងស្ទាយ៍សម្លៀកបំពាក់ និងរូបរាង ជាពិសេស មានការប្រែប្រួលទៅលើទម្រង់មុខ របស់តារាស្រីមួយចំនួន ដែលបានធ្វើឲ្យអ្នកលេងអ៊ីនធើណែត មិនសង្ស័យមិនបាន ចំពោះការវះកាត់កែសម្ផស្ស ផងដែរ៕

ប្រភព៖ Kenh14

បើចង់ជ្រាបច្បាស់ថា ជាតារាស្រីរូបណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖ 

១. Angelababy

Angelababy
 Angelababy កាលពីមុន

២.​ Zhao Liying

Zhao Liying
Zhao Liying កាលពីមុន

៣. Liu Yifei

Liu Yifei 
Liu Yifei កាលពីមុន

៤. Dilraba

Dilraba 
Dilraba កាលពីមុន

៥. Liu Shishi

Liu Shishi
Liu Shishi កាលពីមុន

៦. Yang Mi 

Yang Mi 

បើទោះបីជា នេះមិនមែន ជារូបភាពកាលពី Yang Mi ចូលសិល្បៈដំបូងក្ដី ដោយសារតែ នាងបានចាប់អាជីពកាលពីអាយុ ៤ ឆ្នាំ តែ ពេលនោះ រូបភាពតារាស្រីរូបនេះ ពេលអាយុ ១៧ ទៅ ១៨ ឆ្នាំ ហាក់មានរូបសម្រស់​​បែប​ស្រគត់ស្រគំ និង​សាមញ្ញ​ ផងដែរ។ 

Yang Mi កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]