រាជធានីភ្នំពេញ ៖ ពិតណាស់ លើបណ្តាញសង្គមថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល តំណាងមេធាវី អ្នកនាង ទ្រី ដាណា ចេញដីកាកោះហៅឲ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងការខមមិន ក្នុងបណ្តាញសង្គមរបស់អ្នកនាង ពីកញ្ញា Rose កាលពីថ្ងៃទី ២៦ តុលា ថា ៖ «ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួន មើលទៅស៊ីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង» ដែលនេះធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយសកេរ្ត៍ឈ្មោះរបស់អ្នកនាង។

ជាមួយគ្នា គ្រាន់តែលិខិតអញ្ជើញបែបនេះ លើបណ្តាញសង្គម មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដែលខណៈនោះ មហាជនមួយចំនួន រំពឹងគិតថា នេះមិនមែនត្រឹមតែ ការខមមិនប្រើពាក្យមិនទំនងនេះទេ តែក្នុងនោះ ក៏អាចដោយសារតែរឿងមួយនេះទៀត ដែលធ្វើឲ្យ អ្នកនាង ទ្រី ដាណា ខឹងដល់ថ្នាក់ ចេញដីកាទាំងយប់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ប្រសិនបើក្រឡេកទៅមើល មនុស្សជំនិត តារាTikTok ស្រីល័ក្ខ ដែលកន្លងមក គេឃើញរូបនាង និងអ្នកនាង ទ្រី ដាណា ហាក់សិទ្ធស្នាលនឹងគ្នាខ្លាំងនោះ ស្រាប់តែពេលថ្មីៗនេះ រូបនាង និងកញ្ញា Rose ក៏ទើបនឹងមានបញ្ហាជាមួយគ្នាផងដែរ។

ជាពិសេសទៅទៀតនោះ គឺពាក្យសម្តីរបស់ កញ្ញា Rose ត្រូវមនុស្សលើបណ្តាញសង្គមជាច្រើន ផ្ទុះការរិះគន់យ៉ាងខ្លាំង ព្រោះវាបង្ហាញការពេបជ្រាយ មើលងាយអ្នកដទៃ មិនល្អដូចខ្លួន បើទោះបីជាកញ្ញា Rose បង្ហាញថា គណនីហ្វេសប៊ុកនោះFake យ៉ាងណាក្តី តែ ស្រីល័ក្ខ នៅតែអះអាងថា Rose គ្រាន់តែបំភ្លៃភ្នែកមហាជនតែប៉ុណ្ណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង ទ្រី ដាណា
កញ្ញា ស្រីល័ក្ខ
អ្នកនាង ទ្រី ដាណា និងកញ្ញា ស្រីល័ក្ខ
អ្នកនាង ទ្រី ដាណា និងកញ្ញា ស្រីល័ក្ខ
កញ្ញា Rose
លិខិតអញ្ជើញ
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]