បរទេស៖ តាមរយៈ​បទ​ចម្រៀងល្បី កាលពីកន្លងមកនេះ ទស្សនិកជន​ជាច្រើន ក៏អាច​មើលឃើញដែរថា ក្រុម​គ្រួសារ​តារា​រ៉េប លោក Jay-Z និងភរិយា Beyoncé ​មាន​ទ្រព្យសម្បត្តិ​ច្រើនមហាសាល ដែលបាន​មក​ពី​ជំនួញ និង​ការ​បង្កើត​តន្ត្រី។  

បច្ចុប្បន្ននេះ ដោយសារតែការចំណូលបានយ៉ាងច្រើនបែបនេះហើយ ក៏បានធ្វើឲ្យហ្វេនៗ កាន់តែចាប់អារម្មណ៍ទៅលើសមាជិកគ្រួសារផ្សេងទៀត របស់អ្នកទាំងពីរ ជាពិសេស កូនស្រីច្បងជាទីស្រលាញ់ Blue Ivy Carter ដែលមានវ័យ ៩ ឆ្នាំ គឺមិនត្រូវការលុយពីឪពុកម្តាយរបស់នាង ដើម្បីក្លាយជាមហាសេដ្ឋីនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កូនស្រីរបស់ Jay-Z និង Beyoncé រូបនេះ អាចរកចំណូលបានរាប់រយលានដុល្លារ ពីថ្លៃការរក្សាសិទ្ធិតន្ត្រី ក៏ដូចជា ថ្លៃផ្សាយពាណិជ្ជកម្ម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមកាសែត South China Morning Post ក៏បានបង្ហាញថា បច្ចុប្បន្ននេះ Blue Ivy មានទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារ នៅក្នុងគណនីរបស់ខ្លួន។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៧ Blue Ivy បានបង្ហាញខ្លួននៅលើអាល់ប៊ុម 4:44 របស់ឪពុកនាង ដែលបានបង្ហាញឲ្យឃើញ ពីជំនាញរ៉េបរបស់ខ្លួន ព្រមទាំងរូបរាងដ៏គួរឲ្យស្រលាញ់ និងពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងជាពិសេស លោក Jay-Z ថែមទាំងបានបញ្ជាទិញ MV គំនូរជីវចលផ្ទាល់ខ្លួន សម្រាប់កូនស្រីរបស់ខ្លួន ផងដែរ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Beyoncé
Jay-z និង Beyoncé
Jay-z និង Beyoncé
Jay-z និង Beyoncé រួមទាំងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]