ភ្នំពេញ៖ ជឿជាក់ថា អ្នកគាំទ្រភាគច្រើនបានស្គាល់ហើយពី បវរកញ្ញា រឿន ណាត Miss Universe Cambodia 20១៨ និង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាMiss Intercontinental កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់របស់នាង ជាពិសេសនោះទេពកោសល្យក្នុងការសម្តែង ក៏ដូចជា តារាម៉ូដែលផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ បវរកញ្ញា ទាំងពីរនេះស្រាប់តែបានធ្វើទស្សនិកជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងបន្ថែមទៀត ទៅលើឈុតសម្លៀកបំពាក់ដែល រឿន ណាត និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកនោះគឺម៉ូដដូចគ្នាតែម្ដង ពោលគឺខុសតែពណ៌សនិងខ្មៅប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អ្វីដែលពិសេសនោះគឺ ក្នុងឈុតដូចគ្នាពិតមែន ប៉ុន្តែ បវរកញ្ញា ទាំងពីរនេះ ពិតជាស្រស់ស្អាតមិនចាញ់គ្នានោះទេ ទាំងរូបរាង ទឹកមុខគឺមើលទៅពិតជាអង់អាច និងអំណាចជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រោយហ្វេនៗឃើញរូបភាពនេះហើយ អ្នកទាំងពីរក៏ទទួលបានការសរសើរ ពីសំណាក់មហាជនរៀងៗខ្លួន ពីរូបសម្ផស្សដ៏ស្រស់សោភារបស់តារារូបទាំងពីររូបនេះ គ្រប់គ្នាសឹងតែមិនដាច់ពីមាត់៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]