បរទេស៖ កាលពីពេលថ្មីៗនេះ រូបភាពមួយចំនួនរបស់ តារាសម្ដែងប្រុស លោក Song Joong Ki នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ធ្វើការចែកចាយជាបន្តបន្ទាប់ ជាមួយនឹងការបង្ហាញខ្លួន ពាក់ឈុតអាវ​ពណ៌​ខ្មៅ និង​ពាក់​មួក​បញ្ច្រាសឡើង​លើ ដែលពោរពេញដោយភាពស្រស់ស្រាយ ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តាមរយៈនេះ អ្នកនិយមលេងអ៊ីនធើណែតជាច្រើន ស្រាប់តែបានធ្វើការសង្ស័យថា លោក Song Joong Ki កំពុងតែលួចលាក់ ពីទំនាក់ទំនងស្នហា ជាមួយនឹង តារាស្រី Jeon Yeo Bin ដែលបានណាត់ជួបគ្នា នៅប្រទេសអង់គ្លេស ។ ជាពិសេស ក៏មានមនុស្សមួយចំនួនទៀត ថែម​ទាំង​បាន​ចែក​រំលែក​រូបភាព​មួយ​សន្លឹក ​ដែល​បង្ហាញឲ្យឃើញថា តារាប្រុស និង តារាស្រីរូបនេះ សម្ងំ​សាងស្នេហ៍ យ៉ាងផ្អែមល្ហែម ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ បើ​តាម​ការ​ស្រាវ​ជ្រាវក៏បានរកឃើញថា លោក Song Joong Ki បាន​ចេញ​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​ធ្វើការងារ ក្នុងឱកាសដែលនឹងទៅថតរឿងថ្មី នៅទីនោះ ប៉ុន្តែ រូបថតដែលថត រវាង Song Joong Ki និង Jeon Yeo Bin គ្រាន់តែជាការកែកុន ពី Photoshop តែប៉ុណ្ណោះ៕

គួររំលឹកផងដែរថា លោក Song Joong Ki និង Jeon Yeon Bin បានធ្វើការជាមួយគ្នាក្នុងរឿង «Vincenzo» និងមានទំនាក់ទំនងយ៉ាងល្អ។ លើសពីនេះ នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានឆ្នាំ ២០២១ កន្លងទៅ តារាប្រុសរូបនេះ ត្រូវគេចាប់បាន នៅពេលដែលលោក បានបែរមុខទៅមើល Jeon Yeo Bin នៅលើកម្រាលព្រំក្រហម បើទោះបីជាអ្នកទាំងពីរ មានដៃគូផ្សេងៗគ្នាក៏ដោយ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki និង Jeon Yeo Bin
Song Joong Ki និង Jeon Yeo Bin
រូបភាព Song Joong Ki ងាកមើល Jeon Yeo Bin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]