រាជធានីភ្នំពេញ ​៖​ នៅព្រឹកថ្ងៃទី ២៨ តុលា ២០២១ ថ្មីៗនេះ លោក រស់ វាចា អ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់យ៉ាងដូច្នេះថា សេចក្តីជូនដំណឹង ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នឹងកំណត់ជាប់ ដោយស្វ័យប្រវត្តិ ជាលិខិតក្លែងក្លាយ។

ក្នុងនោះ រូបលោក​ បានបន្តថា ក្រសួង បានកំណត់រួចរាល់ហើយ កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី ១៥ វិច្ឆិកា ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី ២២ វិច្ឆិកា ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ០៦ ធ្នូ ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី ២៨-២៩ ធ្នូ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុងក្រោយ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា ក្រសួងអប់រំ សូមលើក ទឹកចិត្តសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោក នៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]