ពិតណាស់ សក់របស់យើងត្រូវការការថែទាំជាពិសេស មិនថានៅអំឡុងពេលថ្ងៃ ឬពេលចូលគេងនោះទេ។ យ៉ាងណាមិញ ប្រសិនបើយើងធ្វេសប្រហែសក្នុងការថែទាំសក់ វាអាចបណ្ដាលឲ្យសក់ខូច ជ្រុះ បែកចុង និងមិនមានសុខភាពល្អ។ ដូច្នេះហើយ មុនពេលចូលគេង ស្រីៗយើងគប្បីអនុវត្តតិចនិកទាំងនេះ ដើម្បីទទួលបានសក់រឹងមាំ និងមានសុខភាពល្អ។
១. កុំចូលគេងទាំងសក់សើម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅពេលដែលយើងកក់សក់រួច ហើយចូលគេងទាំងសក់សើម វាធ្វើឲ្យសក់របស់យើងងាយខូច និងផុយស្រួយ។ មួយវិញទៀត អ្នកជំនាញក៏ណែនាំឲ្យយើងចៀសវាងសិតសក់នៅពេលដែលទើបកក់សក់រួចផងដែរ។
២. ចៀសវាងចងសក់មុនពេលគេង
ដូចគ្នានេះដែរ ការចងសក់នៅពេលគេង អាចធ្វើឲ្យសក់របស់យើងមានសម្ពាធពេញមួយយប់ ដែលនាំឲ្យសក់ខូច និងជ្រុះ ដោយសារតែឫសសក់មានសភាពទន់ខ្សោយនៅពេលដែលយើងបន្តទម្លាប់នេះរយៈពេលយូរ។ ដូចនេះ យើងគប្បីទម្លាក់សក់ ឬចងសក់បែបរលុងៗ នៅពេលដែលយើងចូលគេង ទើបជាការប្រសើរ។
៣. ម៉ាស្សាសក់
ការម៉ាស្សាស្បែកក្បាលរយៈពេល១៥ ទៅ២០នាទីនៅពេលយប់ អាចជួយឲ្យសរសៃសក់ និងស្បែកក្បាលរបស់យើងមានសុខភាពល្អ ដោយសារតែចរន្តឈាមរត់បានល្អ។ យោងតាមការស្រាវជ្រាវរបស់ទស្សនាវដ្ដីePlastyបានបង្ហាញថា ការម៉ាស្សាស្បែកក្បាលជារៀងរាល់ថ្ងៃ អាចជួយឲ្យសក់លូតលាស់បានល្អ។
៤. ជ្រើសរើសខ្នើយធ្វើពីសរសៃសូត្រ
ទន្ទឹមនឹងនេះដែរ ការជ្រើសរើសខ្នើយដែលធ្វើពីសរសៃសូត្រ អាចជួយកាត់បន្ថយហានិភ័យនៃការខូចសក់ និងផុយស្រួយ។ ផ្ទុយទៅវិញ បើយើងប្រើខ្នើយដែលធ្វើពីកប្បាសរយៈពេលយូរ វាអាចបណ្ដាលឲ្យសក់របស់យើងខូចគុណភាពទាំងមិនដឹងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]