ភ្នំពេញ៖  កាលពីយប់រំលង ៤ភ្លឺ ឈានចូលថ្ងៃទី ២៨ ខែតុលា​ ឆ្នាំ ២០២១ បានកើតឡើងគ្រោះចរាចរណ៍មួយកន្លែង ដែលត្រូវបានគេដឹងថា នៅឯសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

នេះបើយោង គណនីហ្វេសប៊ុកមួយ បានបង្ហោះចែកចាយ ក៏ដូចជារូបភាពជាច្រើន នៅកន្លែងកើតហេតុ ដែលត្រូវបានដឹងថា ជនបង្កជានារី ២នាក់ ធ្វើដំណើរតាមដងវិថីលេខ ៤៧ រេចង្កូតម៉ូតូចូលទៅបុករថយន្ត របួសស្រាល ហើយខូចខាតម៉ូតូជាដំណំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលចាប់អារម្មណ៍នោះ អ្នកបង្កហេតុ បានរត់ចោលម៉ូតូនៅកន្លែង ក្រោយពីជួបគ្រោះថ្នាក់ចរចរណ៍ ហើយបានបន្សល់ទុកសុនកល្អ ឲ្យនៅរង់ចាំម៉ូតូ ដេកចាំម្ចាស់ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម ហួសចិត្តនឹងម្ចាស់ ចេះធ្វើរឿងចឹងទៅកើត ក៏ដូចជាសរសើរ ទឹកចិត្តដ៏ស្មោះត្រង់នៃសុនកមួយនេះដូច្នេះដែរ៕

ប្រភព៖ Rangsey Roth

សូមទស្សនារូបភាពខាងក្រោម៖

កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]