រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺនៅវេលាម៉ោង ២និង៣៥នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ មានករណីហិង្សាមួយ ដែលបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ ស្ថិតនៅត្រង់ចំណុចបុរីរុងរឿងជាន់ទី៣ បន្ទប់លេខ១៩-3K សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យ៉ាងណាមិញ យោងតាមការឲ្យដឹង ស្រ្តីជាជនរងគ្រោះមានឈ្មោះថា អៀង អេង ភេទស្រី អាយុ ៤៣ឆ្នាំ មានមុខរបរជាមេផ្ទះ រស់នៅជាមួយប្ដី និងកូនប្រុសស្រីចំនួន ២នាក់ ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។ រីឯស្រ្តីជាជនដៃដល់ ជាម្ចាស់បំណុល រកសុីចងការប្រាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ថា យោងតាមប្រភពឲ្យដឹងដដែលនោះ មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ជាអ្នកចងការប្រាក់ ឡើងមកជាន់ទី៣ ចូលទៅបន្ទប់លេខ១៩K-៣ លុះមួយសន្ទុះមកស្រាប់តែលឺសំឡេង ឈ្លោះប្រកែកគ្នា ដោយម្ខា ងទាញស្បែកជើង ម្ខាងទាញកៅអីប្រតាយប្រតប់ វាយគ្នា។ រីឯជនដៃដល់ក៏ហក់ធាក់ចំ ពោះជនរងគ្រោះ បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរគ្នា រត់ទៅជួយចាប់ ខណ:នោះជនរងគ្រោះក៏ដួលចុករមួលពេញខ្លួន ហើយស្ត្រីជាជនដៃដល់ក៏ចុះទៅវិញបាត់ ជនរងគ្រោះក៏ចូលបន្ទប់របស់ខ្លួន លុះរហូតដល់ម៉ោង ៤រសៀលថ្ងៃខែឆ្នាំដដែល ប្ដីនិងកូនមកពីធ្វើការវិញ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ រួចរាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះមានស្នាមជាំនៅត្រង់ពោះយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ និងត្រួតពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវចាប់ជនដៃដល់មកផ្តន្ទាទោសតាមនិតីវិធីច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]