រាជធានីភ្នំពេញ ៖ ដូចដែលបានជ្រាបរួចមកហើយថា ថ្មិៗនេះ​លើបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍ និងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល កញ្ញា រ៉ូស ចូលខមមិនមិនទាន់បានប៉ុន្មានផង ស្រាប់តែទទួលបាន ដីកាកោះហៅ ពីមេធាវីរបស់អ្នកនាង ទ្រី ដានា ឲ្យចូលទៅបំភ្លឺ បន្ទាប់ពីបានប្រើប្រយោគ ​«ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួន មើលទៅស៊ីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។

ជាមួយគ្នានេះ ចាប់តាំងពី ចេញដីកាកោះហៅរហូតមកដល់ពេលនេះ កញ្ញា រ៉ូស នៅមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់ មេធាវីតំណាង អ្នកនាង ទ្រី ដាណា នៅឡើយទេ មិនតែប៉ុណ្ណោះ រូបនាង ក៏បង្ហើបប្រាប់ពី មូលហេតុដែល ធ្វើឲ្យរូបនាង មិនព្រមចូលខ្លួនទៅបំភ្លឺនេះ ក៏ព្រោះតែរូបនាង​បាន​ សុំទោសអ្នកនាង ទ្រី ដាណា ជាសាធារណៈរួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្រោយពេលចេញដីកាភ្លាមនោះ គេឃើញ កញ្ញា រ៉ូស បានបង្ហោះសារសុំទោស ជាសាធារណៈ ទៅកាន់តែ អ្នកនាង ទ្រី ដាណា ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ៖

រូបភាព
អ្នកនាង ទ្រី ដាណា
កញ្ញា Rose
រូបភាព

ប្រភព  ៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]