មណ្ឌលគិរី៖ ទឹកជ្រោះប៊ូស្រា គឺជារមនីយដ្ឋានធម្មជាតិមួយកន្លែងដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា មិនថាភ្ញៀវជាតិ និងភ្ញៀវបរទេសគឺតែងតែធ្វើដំណើរមកលម្ហែកាយជារឿយៗ នៅពេលសម្រាកពីការងារ ឬក្នុងកំឡុងពេលបុណ្យទានផ្សេងៗ។

ដោយឡែក ក្រឡេកមកមើលរូបភាពដ៏ស្រស់ស្អាតរបស់ ទឹកជ្រោះប៊ូស្រា ដែលត្រូវបានថតរូបដោយ អ្នកជំនាញ ក្នុងរដូវវស្សា គឺពិតស្អាតខ្លាំង និងអស្ចារ្យណាស់ ដោយសម្រស់នៃទឹកជ្រោះធម្មជាតិ បូករួមដើមឈើព្រៃព្រឹក្សា និងបច្ចេកទេសនៃការថត ដែលធ្វើឲ្យ​រូបភាពកាន់តែទាក់ទាញមួយកម្រិតទៀត គ្រាន់តែតែរូបភាពគឺចង់លម្ហែកាយលេងទៅហើយ ជួនជាខែវស្សាទៀត ទឹកប្រាកដជាត្រជាក់ខ្លាំងជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីអ្នកទេសចរណ៍ដែលមកលម្ហែកម្សាន្ត មិនចាំបាច់តែថ្ងៃបុណ្យទាននោះទេ ត្រឹមតែថ្ងៃឈប់សម្រាកចុងសប្តាហ៍គឺតែងតែមានមនុស្សមកលេងហើយ នេះគឺដោយសារតែទីតាំងទឹកជ្រោះនេះ គឺមានសម្រស់​ និងសម្រស់ដ៏ស្អាតផូរផង់ ដែលធ្វើឲ្យ​មនុស្សជាច្រើនតែងតែចង់មកលម្ហែកាយ​ នៅពេលដែលមានឱកាស៕

ប្រភព៖ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

សូមចូលទស្សនារូបភាពខាងក្រោម៖

ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]