បរទេស៖ អ្នកណាមិនស្គាល់ Angelina Jolie គឺជានារីម្នាក់ដែលធ្លាប់ មានប្រវត្តិតស៊ូជាច្រើនលើក រហូតដល់នាងជោគជ័យក្នុងជីវីតបានក្លាយជាតារាហូលីវូដ ដែលមានភាពល្បីល្បាញនៅក្នុងពិភពលោក និងក្លាយជានារីដែលមានកេរិ៍្តឈ្មោះ មានទ្រព្យសម្បត្តិវាល់លាន។

ទន្ទឹមនឹងនេះ Angelina ក៏ជាមនុស្សដែលមានចិត្តសប្បុរសធម៌ ដោយយកក្មេងៗកំព្រា មកចិញ្ចឹមធ្វើជាកូនរបស់នាងរហូតទៅដល់៦នាក់ ហើយការចិញ្ចឹមនោះគឺនាងមានទំនួលខុសត្រូវខ្ពស់ ក្នុងការផ្គត់ផ្គង់មើលថែរក្សាពួកគេយ៉ាងយកចិត្តទុកដាក់ទាំងការអប់រំ ការរស់នៅ សម្រាប់ជីវិតប្រចាំថ្ងៃ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីពួកគេ មិនមែនជាឈាមបង្កើតក៏ពិតមែន តែAngelina មិនដែលចាត់ទុកពួកគេជាអ្នកដទៃនោះទេ នាងស្រលាញ់មើលថែ ថែមទាំងទៅណាមកណាតែងយកទៅតាមជានិច្ច ។ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី២៧ ម្សិលមិញនេះ នៅក្នុងរោងមហោស្រព BFI IMAX Waterloo នៅទីក្រុងឡុងដ៍ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងរូបរាងរបស់តារា «Eternals» និងក្រុមគ្រួសាររបស់ Angelina Jolie ដែលរួមមានកូនៗ Shiloh, Zahara, Vivienne, Maddox និង Knox ដែលកំពុងឈររះត្រៀបត្រាដូចជាផ្កាយ នៅលើកំរាលព្រំក្រហម។

មិនតែប៉ុណ្ណោះ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី People កាលពីថ្ងៃទី 26 ខែតុលា Jolie បាននិយាយថា កូនៗរបស់នាងម្នាក់ៗមានអត្តសញ្ញាណ និងបុគ្គលិកលក្ខណៈខុសៗគ្នា ហើយនាងសប្បាយចិត្តខ្លាំងណាស់ ដែលអាចរកឃើញ និងចិញ្ចឹមបីបាច់ភាពខុសគ្នារវាងពួកគេ។ លើសពីនេះ អ្នកស្រី Smith ក៏​បាន​បង្ហើប​ដែរ​ថា កូន​ទាំង​ប្រាំមួយ​នាក់​របស់​អ្នកស្រី​តែងតែ​ស្រឡាញ់ និង​គាំទ្រ​គ្នា ហើយ​ជា​មនុស្សដ៏​អស្ចារ្យទៀតផង៕

ប្រភព៖ ngoisao

 Angelina Jolie
 Angelina Jolie
 Angelina Jolie និង កូនៗ
 Angelina Jolie និង កូនៗ
 Angelina Jolie
 Angelina Jolie និង កូនៗ
 Angelina Jolie
 Angelina Jolie និង កូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]