រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានសប្តាហ៍មុន មហាជនលើបណ្តាញសង្គម សម្តែងការអាណិតអាសូវ ខ្លោចចិត្ត ក្រោយទទួលដំណឹង ប្អូនស្រីថ្លៃ តារាចម្រៀងជើងចាស់ អ្នកនាង ខាត់ សុឃីម ត្រូវទទួលមរណភាពចោលគ្រួសារ ស្វាមី និងកូនប្រុសស្រី ខណៈទើបសម្រាលកូនទី២ បានតែ៥ថ្ងៃប៉ុណ្ណោះ។
ជាមួយគ្នានេះ មហាជន កាន់តែខ្លោចចិត្តខ្លាំងឡើង ក្រោយឃើញប្អូនប្រុសទី៦ អ្នកនាង ខាត់ សុឃីម គឺលោក ខាត់ យ៉ៃ ទ្រហោយំបោកខ្លួន ជាមួយកូនស្រីច្បង មើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ប្រពន្ធកំពុងពេញស្រលាញ់ បែរជា ត្រូវចាកចេញត្រឹមមួយពព្រិចភ្នែក ព្រោះតែជំងឺកូវីដ១៩ ទាំងវ័យក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ រាល់ពាក្យពេចន៍រៀបរាប់ក្នុងបទចម្រៀង «ឡានពេទ្យ» របស់លោក ខាត់ យ៉ៃ ស្តាប់ហើយរំជួលចិត្តជាខ្លាំង ធ្លាប់តែឃើញគ្រួសារគេ តែម្តងនេះ កើតចំពោះគ្រួសារខ្លួន ភ័យផង រន្ធត់ផង ធ្វើអ្វីក៏លែងចេញ លើសពីនេះទៅទៀតនោះ រូបលោកក៏ បានផ្តាំផ្ញើ បងប្អូនមហាជន ត្រូវប្រុងប្រយ័ត្ន ការពារគ្រប់ពេល កុំឲ្យដូចខ្លួន ស្លាប់ប្រពន្ធ ចោលកូន ចោលស្វាមី លាគ្នាគ្មានថ្ងៃវិលត្រលប់ ជាងនេះទៅទៀត មហាជនឃើញហើយ សែនអាណិតកូនស្រី ស្តាប់លោកប៉ាច្រៀងរៀបរាប់បណ្តើរ សម្រក់ទឹកភ្នែកបណ្តើរ មិនដឹងថា ក្នុងចិត្តនឹកអ្នកម្តាយដល់ថ្នាក់ណាទេ សូម្បីតែគ្រូភ្លេង ក៏ទប់ទឹកភ្នែកមិនបានដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]