ថៃ៖ បើទោះបីជាចំណងប្ដីប្រពន្ធ របស់តារាស្រី Newclear និងស្វាមីសេដ្ឋី លោក DJ Petjah បានបែកបាក់គ្នាក៏ដោយ ប៉ុន្តែដើម្បីកូនប្រុសជាទីស្រឡាញ់ អ្នកទាំងពីរសុខចិត្តធ្វើគ្រប់យ៉ាង និងនៅតែដើរតួនាទីជាឪពុកម្ដាយដ៏ល្អ ផ្ដល់ភាពកក់ក្ដៅឲ្យកូនប្រុសរបស់ខ្លួន។
ជាពិសេស ថ្មីៗនេះ ស្រាប់តែមាន រូបថតដ៏កក់ក្តៅចុងក្រោយបង្អស់ ដែលនៅក្នុងឱកាស ខួបកំណើតគម្រប់៣ឆ្នាំរបស់កូនប្រុស Newclear ហើយរូបនាង និងអតីតស្វាមី ថែមទាំងបាន រួមគ្នារៀបចំពិធីខួបកំណើតតូចមួយ ក្នុងគ្រួសារដ៏កក់ក្តៅ ដែលរួមមានវត្តមាន តារាស្រី Aum Lakhana បានមកអបអរជាមួយគ្នា ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅក្នុងកម្មវិធីតូចមួយនេះ តារាស្រី Newclear ស្រាប់តែបានលេងខ្លួន ស្លៀកឈុតខ្មៅ ជាកំពូលវីរៈបុរសក្នុងរឿង បិទបាំងមុខមាត់ឡើងជិតឈឹង ស្ទើរតែគ្មានអ្នកណាអាចចំណាំបាន ព្រមជាមួយនឹងការបង្ហោះ ជូនពរដល់ថ្ងៃកំណើត បង្ហាញពីក្ដីស្រលាញ់ដ៏ធំធេងទៅដល់កូនប្រុសរបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់សរសើរពីភាពក្ដីសុខ និងភាពកក់ក្ដៅ នៅក្នុងគ្រួសារ ក្នុងពេលដែលជីវិតគូស្វាមីភរិយា បានបែកបាក់គ្នាទៅហើយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]