កំពង់សោម៖ តារាបណ្តាញសង្គម ហ្វី យ៉ាតា និងគូស្នេហ៍ថ្មីរបស់នាង លោក ហេង ពិទូ បានទៅសាកថ្មឲ្យជីវិត សាងភាពផ្អែមល្ហែមខ្លាំងឡើង ក្នុងពេលទៅកម្សាន្តជាមួយគ្នា នៅឯនាយសមុទ្រ បានបង្ហោះរូបភាពជាច្រើន ជាមួយទិដ្ឋភាពដ៏មានក្តីសុខរបស់អ្នកទាំងពីរ។
ជាមួយគ្នានេះដែរ ទន្ទឹមទៅនឹង ការធ្វើដំណើរកម្សាន្ត ឆ្លៀតពេលសម្រាកពីការងារ អតីត Freshie Girl រូបនេះ បាន Surprise ថ្ងៃខួបកំណើតឲ្យគូស្នេហ៍របស់ខ្លួន ក្នុងឱកាសពិសេស ក្នុងព្រមទាំងមានការចូលរួមពីសំណាក់មិត្តភក្តិជាច្រើននាក់ទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត រូបភាពឡើងមានសុភមង្គលរបស់អ្នកទាំងពីរ មើលទៅពិតជារីករាយជាពន់ពេក ជាមួយនឹងភាពផ្អែមល្ហែម បូករួមទៅនឹង ស្នាមញញឹមដែលពោរពេញដោយក្ដីសុខជាទីបំផុត បានធ្វើឲ្យមហាជន ក៏ដូចជា អ្នកគាំទ្រអ្នកពីរមានកូនលួចច្រណែន នៃចំណងស្នេហ៍របស់ពួកគេទៀតផង។
តួយ៉ាង ក្នុងពេលវេលាដ៏រ៉ូមែនទិកបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បង្ហាញពីភាពពេញចិត្តចំពោះ តារាស្រីរូបនេះ អំពីទំនាក់ទំនងស្នេហា ក៏ដូចជាក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក ព្រមជាមួយនឹងសារជូនពរថ្ងៃកំណើតចំពោះតារាប្រុសរូបនេះដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]